ខ្សែបម្រើ N’Golo Kante របស់ក្រុមតោខៀវទំនងជានឹងត្រូវអវត្តមានរហូតដល់ទៅ ៣ សប្តាហ៍ដោយសារបញ្ហារបួសសាច់ដុំយោងគ្រូបង្វឹកលោក Frank Lampard បានបញ្ជាក់អោយដឹង។
សមាជិកជ័យលាភីWorld Cup ២០១៨ បានរងរបួសអំឡុងពេលក្រុមម្ចាស់ផ្ទះChelsea ចាញ់ភ្ញៀវ Man.Utd ២ទល់និង០ កាលពីថ្ងៃចន្ទសប្តាហ៍មុន។ អវត្តមានរបស់កីឡាករអន្តរជាតិបារាំងរូបនេះ គឺជាការដើរថយក្រោយសម្រាប់ Chelsea ដែលត្រូវមានការប្រកួតសំខាន់ចំនួន ៦ ក្នុងរយៈពេល ៣ សប្តាហ៍ខាងមុខនេះ។
Chelsea និងត្រូវជួបជាមួយBayern Munich នៅវគ្គ ១៦ ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Champions League នៅថ្ងៃអង្គារសប្តាហ៏ក្រោយនិងការប្រកួតជើងទី២នៅថ្ងៃទី ១០ ខែមីនា ២០២០។
Chelsea បច្ចុប្បន្នកំពុងឈរនៅចំណាត់ថ្នាក់លេខ ៤ ក្នុងតារាង Premier League ប៉ុន្តែមិនទទួលបានជ័យជម្នះក្នុងការប្រកួត ទាំង ៤ លើកចុងក្រោយនោះនិងត្រូវទទួលស្វាគមន៏ក្រុមលេខ៥ Tottenham នៅថ្ងៃសៅរ៍នេះ ។
សម្រាប់ក្របខណ្ឌ Premier League មុនពេលធ្វើជាម្ចាស់ផ្ទះទទួល Liverpool នៅជុំទី ៥ នៃពានរង្វាន់ FA Cup នៅថ្ងៃទី៣ ខែមីនានិងត្រូវ ធ្វើដំណើរទៅសួរសុខទុក្ខ Bournemouth និងទទួល Everton ក្នុងផ្ទះសម្រាប់ក្របខ័ណ្ឌ Premier League នៅថ្ងៃទី ២៩ ខែកុម្ភៈនិងថ្ងៃទី ៨ ខែមីនាផងដែរ ។
Kante ធ្លាប់ឈ្នះពានPremier League ជាមួយ Leicester City ក្នុងឆ្នាំ ២០១៦ និង Chelsea នៅឆ្នាំ ២០១៧ មានបញ្ហារបួសជាច្រើននៅរដូវកាលនេះហើយបានចាប់ចូលលេងបានតែ ១៦ ប្រកួតប៉ុណ្ណោះ សម្រាប់ សប្តាហ៏ទី២៦នៅលីគកំពូលនេះ។
ប្រភព:BBC