ក្នុង​ការ​ប្រកួត​ Italy Serie A ក្លឹបសេះបង្កង់ Juventus បាន​យក​ឈ្នះ​ SPAL ២-១ នាសប្ដាហ៍​ទី​២៥​ ដើម្បី​បន្ត​កាន់​កាប់​តំណែង​កំពូល​តារាង កាលពីថ្ងៃសៅរ៍ ទី២២ ខែកុម្ភះ ឆ្នាំ២០២០ ម្សិលមុិញ ។​

ខ្សែប្រយុទ្ធ Cristiano Ronaldo បានបង្ហាញ​ខ្លួន​លើក​ទី​១០០០ ក្នុងជំនួប​​យប់​មិញ​​​ នៃអាជីព​បាល់ទាត់​​ក្នុង​នោះ​តារា​ឆ្នើម​សញ្ជាតិ​ព័រទុយហ្គាល់​រក​បាន​១​គ្រាប់​នៅ​នាទី​៣៩​ជួយ​ក្រុម​ឈ្នះ​ការ​​ប្រកួត។​

កីឡាករ Ramsey ស៊ុត​បាន​១​គ្រាប់​ដែរ​ឲ្យ​ Juventus នៅ​នាទី​៦០​ ហើយ​ម្ចាស់​ផ្ទះ​ស៊ុត​បញ្ចូល​ទី​ដោយ ​Petagna នាទី​៦៩​ជា​ការ​ទាត់​ប៉េណាល់ទី។​​ Ronaldo បច្ចុប្បន្ន​ស៊ុត​ចូល​ទី​៣៦​គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន​៣៦​លើក​ ទាំង​នៅ​ក្លឹប​អាជីព ​នឹង​ក្រុម​ជម្រើស​ជាតិ។​

Cristiano Ronaldo បើ​អាច​រក​បាន​១​គ្រាប់​ទៀត​នៅ​សប្ដាហ៍​ក្រោយ​ទល់​នឹងក្រុម Inter Milan កីឡាករ​ជើង​ស៊ុត​វ័យ​៣៥​ឆ្នាំ​រូប​នេះ​នឹង​បំបែក​កំណត់ត្រា​ស៊ុត​ជាប់​គ្នា​យូរ​ជាង​គេ​នៅ​ Serie A (១២​ប្រកួត)៕ ​

សូមទស្សនាវិដេអូរវាងក្រុម Juventus បាន​យក​ឈ្នះ​ SPAL ២-១ ខាងក្រោមនេះ: