ក្លិប Ajax បានឈានដល់កិច្ចព្រមព្រៀងចុះហត្ថលេខាខ្សែប្រយុទ្ធ Antony វ័យ ១៩ឆ្នាំពីក្លឹប Sao Paulo នៅលីគកំពូលប្រេស៊ីលក្នុងតម្លៃ ២១,៧៥លានយូរ៉ូមកជំនួសកីឡាករ Hakim Ziyech។

កីឡាករវ័យ ១៩ឆ្នាំសញ្ជាតិប្រេស៊ីលរូបនេះបានយល់ព្រមលើកិច្ចសន្យា ៥ឆ្នាំជាមួយក្រុមម្ចាស់ជើងឯកលីគកំពូលហូឡង់ Eredivisie នឹងត្រូវផ្លាស់ជាផ្លូវការណ៏មកកាន់ទឹកដីហូឡង់ទៅនៅថ្ងៃទី១ ខែកក្កដា ២០២០ ខាងមុខនេះ។

នាយកគ្រប់គ្រងផ្នែកកីឡារបស់ក្លឹបលោក Marc Overmars បាននិយាយតាមរយៈគេហទំព័ររបស់ Ajax ថា: យើងនឹងត្រូវអត់ធ្មត់ពីរបីខែទៀតមុន ពេលដែល Antony អាចចាប់ផ្តើមនៅទីនេះប៉ុន្តែ យើងនឹងចាប់ផ្តើមជាមួយកីឡាករឆ្នើមម្នាក់ដែលអាចជួយក្រុមបាន។

ការចុះហត្ថលេខា Antony កីឡាករអន្តរជាតិប្រេស៊ីល(U២៣)អាយុក្រោម ២៣ឆ្នាំបានកើតឡើងបន្ទាប់ពី Hakim Ziyech បានយល់ព្រមចូលផ្ទេរទៅក្លឹប Chelsea នៅចុងបញ្ចប់នៃរដូវកាលនេះក្នុងកិច្ចព្រមព្រៀងមួយដែលអាចមានតម្លៃ ៤៤លានយូរ៉ូ។

ប្រភព៖ Foxstara