បរទេស៖ Ajax កំពុងដាក់សំណើរជាទឹកប្រាក់ ១០០ លានអឺរ៉ូសម្រាប់ខ្សែប្រយុទ្ធស្លាបអន្តរជាតិប្រេស៊ីលកីឡាករAntony ក្រោយត្រូវបដិសេធដោយ ក្លឹបជើងឯកហូឡង់លើកដំបូងរួចមក ខណៈលោកErik Ten Hag គឺជាអ្នកចាត់ការទូទៅម្នាក់ដែលមិនបោះបង់ឪកាស ក្នុងការតាមប្រម៉ាញ់ អតីតកូនក្រុមរូបនេះមករួមក្រុមសាជាថ្មីម្តងទៀតនោះឡើយ ។

Antony wants Man Utd! Brazilian decides to try late transfer push at Ajax |  Goal.com

យោងការចុះផ្សាយចុងក្រោយបំផុតរបស់គេហទំព័រ SkySports News បានលើកឡើងថា Man Utd នឹងធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីបំពេញការចុះហត្ថលេខានាំយកអតីតយុវជនក្លឹបSao Paulo វ័យ២២ឆ្នាំរូបនេះមករួមក្រុម ខណៈក្រុមAjaxនិងពិចារណា លើសំណើរ​ដែលមានតម្លៃមិនក្រោម១០០លានយូរ៉ូនោះទេ។

Manchester United closing in on €95 million deal for Antony - Man United  News And Transfer News | The Peoples Person

សម្រាប់ Antony កាលពីពេលថ្មីៗនេះបានសម្រេចចិត្តហ្វឹកហាត់តែម្នាក់ឯងដោយមិនចូលរួមជាមួយមិត្តរួមក្រុមក្នុងគោលបំណងបង្ហាញ ពី​ចេត​នា​ចង់ផ្លាស់ទៅលេងនៅក្របខណ្ឌ Premier League ក្រោយ Man Utd បានផ្តល់សំណើរ ៨០ លានយូរ៉ូជាលើកដំបូង ស្របពេល​ការផ្តល់​ជូននេះត្រូវបានបដិសេធដោយ Ajax ខណៈដែលពួកគេចង់បាន ២០លានយូរ៉ូ បន្ថែមទៀត៕

 

ប្រភពព័ត៍មាន៖ Besoccer