បរទេស៖ ខ្សែប្រយុទ្ធស្លាបថ្មីរបស់ក្លឹប Manchester United កីឡាករ Antony បាននិយាយថា Manchester United គឺជាក្លឹបដ៏ធំជាងគេបំផុតក្នុងប្រទេសអង់គ្លេស និងជាក្លឹបដ៏មានប្រវត្តិសាស្ត្ររុងរឿងមួយនៅលើពិភពលោក។ ក្លិប​ Manchester United បាន​បំពេញ​​ការ​ចុះ​ហត្ថលេខា​ជាមួយ​នឹង Antony ពីក្លិប Ajax កាលពី​ថ្ងៃព្រហស្បតិ៍ សម្រាប់​តម្លៃខ្លួន​​​ចំនួន​៩៥​លាន​អឺ​រ៉ូ (ស្មើនឹង​៩៥លានដុល្លារ​អាមេរិក) ដែលនាំ​ឲ្យ​រូប​គេ​​ក្លាយ​ជា​កីឡាករ​ដែលមាន​តម្លៃខ្លួន​ខ្ពស់​បំផុត​លំដាប់​ទី​៤ ក្នុងប្រវត្តិសាស្ត្រ​នៃក្រប​ខ័ណ្ឌ Premier League​។

Man Utd sign Antony in transfer worth £85m as Ten Hag prises Brazilian  forward away from Ajax | Goal.com

ខ្សែ​​ប្រយុទ្ធ​អន្តរ​ជាតិ​ប្រេស៊ីល​វ័យ​២២ឆ្នាំរូបនេះ បាន​ចុះ​កិច្ច​សន្យា​​ដែល​មាន​សុពល​ភាព​រហូត​ដល់ឆ្នាំ​២០១៧ ជាមួយនឹង​ជម្រើស​ក្នុងការ​បន្ត​រយៈពេល​១​ឆ្នាំ​ទៀត​។ តម្លៃ​ខ្លួន​នេះ ក៏​បូក​បញ្ចូល​ជា​មួយ​នឹង​ប្រាក់​ឧបត្ថម្ភ​ចំនួន​​៥​លាន​​អឺ​រ៉ូប​បន្ថែម​ទៀត​ផង​ដែរ​។ Antony បាន​ឲ្យដឹង​ក្នុង​សេចក្តីថ្លែ​ងការណ៍​មួយ​នៅលើ​គេហ​ទំព័រ​របស់​ក្លិប Manchester United ថា៖ «នេះ​គឺជា​ពេលវេលា​ដ៏អស្ចារ្យ ក្នុង​អាជីព​របស់​ខ្ញុំ ដែល​បាន​ចូលរួម​ក្នុង​ក្លិប​មួយ​ក្នុងចំណោម​ក្លិប​ដ៏​​អស្ចារ្យ​បំផុត​​ក្នុង​ពិភព​លោក»​។

Antony explains why he wanted to join Manchester United as transfer  confirmed - Manchester Evening News

តម្លៃខ្លួន​របស់​គេ​គឺ​ជា​តម្លៃ​ខ្លួន​ជា​កំណត់ត្រា​​សម្រាប់​ក្លិប​កីឡាករ​ម្នាក់​ក្នុង​ក្រប​ខ័ណ្ឌ Eredivisie ពោល​​គឺ​ច្រើន​ជាង​តម្លៃខ្លួន​ចំនួន​៨៦លាន​អឺរ៉ូ​​របស់ Frenkie de Jong ​ក្នុងពេល​ផ្ទេរ​ពី​ក្លិប Ajax ទៅកាន់​ក្លិប Barcelona កាលពី​​៣​ឆ្នាំ​មុន​ទៀត​៕

 

ប្រភព​ព័ត៌​មាន៖ AFP