បរទេស៖ ក្លឹប Liverpool មានបំណងចង់ឆ្មក់យកខ្សែប្រយុទ្ធ Antony ពី Ajax ដែលគោលដៅចំបងមួយរបស់ក្លឹបគូប្រជែងខ្លួន Manchester United។
ក្លឹប Man Utd បានអូសបន្លាយកិច្ចព្រមព្រៀង Antony អស់ជាសប្តាហ៍តាំងពីបើកទីផ្សារមកទល់នឹងពេលនេះគឺមិនទាន់បានបិទបញ្ចប់នៅឡើយទេ ដោយបច្ចុប្បន្នក្លឹប Liverpool ហាក់បីបង្ហាញអំពីចំណាប់អារម្មណ៍របស់ខ្លួនលើការចុះកុងត្រាយកខ្សែប្រយុទ្ធរូបនេះផងដែរ។
បើយោងទៅតាមសារព័ត៍មាន Daily Mail បានឲ្យដឹងថា Liverpool បានធ្វើជួបពិភាគ្សាជាមួយនឹងភ្នាក់ងាររបស់ Antony ជុំវិញការផ្ទេរទៅកាន់ទឹកដី Anfield ខណៈដែលពួកគេក៏បានធ្វើពិភាគ្សាជាមួយនឹង Ajax ផងដែរជុំវិញការផ្ទេរមួយ។ ប៉ុន្តែទោះបីជាយ៉ាងណា Liverpool ក៏មិនចំណាយប្រាក់ច្រើនលើសពី៦៩លានអឺរ៉ូលើខ្សែប្រយុទ្ធរូបឡើយ។
គួរបញ្ជាក់ថាក្លឹប Man Utd បានជាប់គាំងស្ទះលើកិច្ចព្រមព្រៀងមួយនេះដោយសារតែ Ajax បានទាមទារ Man Utd ដល់ទៅ ៨០លានអឺរ៉ូ ក្នុងការចុះកុងត្រាយកខ្សែប្រយុទ្ធ Antony ដែលជាហេតុធ្វើឲ្យ Man Utd និងលោក Ten Hag មានការស្ទាក់ស្ទើរ៕
ប្រភពព័ត៍មាន: Sportsmole