PSG បានយកឈ្នះ Bordeaux ក្នុងលទ្ធផល ៤ទល់និង៣ ដើម្បីបន្តគម្លាតលើកំពូលតារាង ក្របខ័ណ្ឌ Ligue១ សម្រាប់រដូវកាល២០១៩-២០២០នេះ ក៏ប៉ុន្តែវាប្រែជារឿងដ៏ខកចិត្តបំផុត សម្រាប់ Neymar ដែលត្រូវទទួលកាតក្រហមបណ្តេញចេញក្រោយទទួលកាតលឿង ២ដង។
ផ្ទុយទៅវិញហេតុការណ៏កើតមានសម្រាប់ខ្សែប្រយុទ្ធកំនត់ត្រាថ្លៃបំផុតក្នុងពិភពបាល់ទាត់រូបនេះ ត្រូវរងការចោត ប្រកាន់ពីអ្នកគាំទ្រថាសកម្មភាពនេះជារឿងគ្រោងទុកជាមុន ព្រោះរូបគេមានចេតនាដើម្បីមានឪកាសបានទៅចូលរួមព្រឹត្តិការណ៍បុណ្យប្រពៃណី Carnival នៅស្រុកកំណើតប្រទេសប្រេស៊ីលដែលកំពុងដំណើរការ ហើយអតីតតារាឆ្នើមក្រុម Barcelona រូបនេះ តែងតែចូលរួមមិនដែលខកខានពោលគឺ ៦ឆ្នាំ ជាប់ៗគ្នាគិតចាប់តាំងពីឆ្នាំ២០១៤ មក។
Neymar ត្រូវបានដកស្រង់សម្តីដោយគេហទំព័រ Goal ថា: ខ្ញុំសូមប្រកាសថាមិនចូលរួមព្រឹត្តការណ៏ Carnival ឆ្នាំ ២០២០នេះទេ សូមអរគុណ និងរីករាយ Carnival។ ប៉ុន្តែនៅពេលដែលគាត់ត្រូវ បានគេបណ្តេញចេញ កាលពីថ្ងៃអាទិត្យមានន័យថារូបគេមិនមានវត្តមាន សម្រាប់ការប្រកួតបន្ទាប់ទៀតទេដែលជាហេតុធ្វើឱ្យគាត់អាចចូលរួមព្រឹត្តិការណ៍ពិព័រណ៍ Carnival នៅឆ្នាំនេះដែលគ្រោងនឹងបញ្ចប់នៅថ្ងៃសុក្រនេះ។
ប្រភព៖ Foxstarasia