កីឡាករ Gerard Pique ខ្សែការពាររូបសង្ហាសញ្ជាតិអេស្ប៉ាញ បានថ្លែងក្នុងសន្និសិទ្ធសាពត៌មានមួយមុន Barcelona ប្រកួតទល់នឹង Napoli ក្នុងវគ្គ១៦ក្រុមចុងក្រោយ Uefa Champion League អំពីការជ្រើសរើសរបស់ខ្លួនលើ Messi និង កំពូលកីឡាករជើងចាស់ Maradona ។
ខ្សែការពារ Pique បានលាតត្រដាងដោយមិនលាក់លាមនៅមុខអ្នកកាសែតថា ៖ Maradona គឺជាកីឡាករដែលគ្មាន២ទេក្នុងប្រវត្តសាស្រ្តនៃអាជីពបាល់ទាត់ គាត់ធ្លាប់បានលេងឲ្យ Barcelona និងក្រុម Napoli គាត់នឹងស្ថិតក្នុងការចងចាំរបស់យើងរហូត ។
កីឡាករសញ្ជាតិអេស្ប៉ាញ Pique បានបន្តថា ៖ ” តែបើសិនជាឲ្យខ្ញុំរើសយកម្នាក់រវាង Messi និង Maradona ខ្ញុំនឹងរើសយក Messi ។ ព្រោះតែការរក្សាទម្រង់លេង ក៏ដូចជារឿងរ៉ាវដូចជាវេទមន្តដែលគាត់បានធ្វើជាប្រចាំថ្ងៃមកនេះ ” ។
លោក Quique Setien ដែលជាគ្រូបង្វឹកក្លឹប Barca ក៏មានពាក្យខ្លះចង់និយាយអំពី Messi ក្នុងសន្និសិទ្ធនោះដែរថា ៖ “Messi គឺជាកីឡាករដ៏អស្ចារ្យ គាត់បានរក្សាទម្រង់លេងអស់រយៈពេល១៥ឆ្នាំក្នុងគ្រប់ការប្រកួត កត្តានេះហើយដែលធ្វើឲ្យគាត់ខុសពីកីឡាករដទៃ ។
លោក Quique Setien បន្ថែមថា ៖ ” យើងមិនដែលឃើញកីឡាករណាដែលរក្សាទម្រង់លេងបានបែបនេះទេ ។ ខ្ញុំក៏ពេញចិត្ត Maradona , Cruyff ក៏ដូចជាកីឡាករជើងចាស់ដទៃទៀត ដែលបានធ្វើឲ្យពួកយើងចូលចិត្តកីឡាមួយនេះ ៕
កីឡាករ Gerard Pique ប្រាប់អ្នកកាសែតថា ៖ រវាង Messi និង Maradona ខ្ញុំនឹងរើសយក….
អត្ថបទទាក់ទង