Toni Kroos បានបង្ហើបប្រាប់ថាគាត់ស្ទើរតែផ្ទេរមកកាន់ក្រុមបិសាចក្រហម Man.Utd នៅឆ្នាំ ២០១៤ ហើយក្នុងឆ្នាំតែមួយនោះផងដែររូបលោកក៏មានការទាក់ទងគ្នាជាមួយក្រុមហង្សក្រហម Liverpool ផងដែរ បន្ទាប់ពី Luiz Suarez បានផ្ញើរសារទៅរូបគេ។

កីឡាករជម្រើសជាតិអាឡឺម៉ង់រូបនេះ បានឈ្នះជើងឯក Champions League ចំនួន ៣ដងនិង La Liga ចំនួន១លើកក្រោយ ផ្ទេរពីកីឡាដ្ឋាន Allianz Arena របស់ក្រុម Bayern Munich មកកាន់ទឹកដី Santiago Bernabeu កាលពី ៦ឆ្នាំមុន។

ក្រោយមកទៀតនៅពេលព្រឹត្តការណ៏ World Cup បានបញ្ចប់រូបគេត្រូវបានលោក Carlo Ancelloti ទាក់ទងនិងធ្វើការផ្ទេរមកកាន់ក្របខណ្ឌ La Liga នាឆ្នាំ២០១៤ នោះទៅ។

សមាជិកជ័យលាភី World Cup ២០១៤រូបនេះបានប្រាប់គេហទំព័រ The Athletic ថា: អតីតគ្រូ បង្វឹក Man.Utd លោក David Moyes បានមកជួបខ្ញុំហើយកិច្ចសន្យាត្រូវបាន ធ្វើជាមូលដ្ឋាន ប៉ុន្តែបន្ទាប់មកគាត់(Moyes) ត្រូវបានបញ្ចប់តួនាទី និងជំនួសវិញដោយោ លោក Louis van Gaal ដែលជារឿងស្មុគស្មាញនិងធ្វើអោយដំណើរការចរចារប្រព្រឹត្តទៅបរាជ័យ។

ប្រភព៖ Foxstarasia