បរទេស៖ ខ្សែបម្រើ Toni Kroos របស់ក្លឹប Real Madrid បានបើក​ចំហ​ការវិលត្រលប់មក​ជួបជុំជាមួយគ្រូបង្វឹកអេស្បាញ លោកPep Guardiola នៅក្លឹប Manchester City យោងគេហទំព័រ El National បានចុះផ្សាយ។​កីឡាករ​សញ្ជាតិ​អាឡឺម៉ង់​រូបនេះធ្លាប់បានលេង​ក្រោមការ​ដឹកនាំរបស់លោកPep Guardiola នៅក្លឹប Bayern Munich មុន​ពេលចាក​ចេញទៅកាន់ក្លឹប Real Madrid ក្នុងឆ្នាំ ២០១៤  ក្រោយមកកីឡាករវ័យ ៣១ ឆ្នាំរូបនេះ​បាន​បង្ហាញ​ខ្លួនចំនួន ៣៣២ លើកសម្រាប់ក្លឹបយក្ស​អេស្ប៉ាញគ្រប់​ការ​ប្រកួតទាំងអស់។

Kroos on Messi's Ballon d'Or award: It wasn't at all fair | Marca

Kroos នៅតែជាតួអង្គសំខាន់សម្រាប់ក្រុមរបស់លោក Carlo Ancelotti ដោយបានបង្ហាញខ្លួនចំនួន ១២ ដង​ក្នុងរដូវកាលនេះ      ប៉ុន្តែកិច្ចសន្យាបច្ចុប្បន្នរបស់ខ្សែបម្រើរូបនេះនឹងត្រូវផុតកំណត់នៅខែមិថុនា ឆ្នាំ ២០២៣ ។ សមាជិកជ័យលាភីជើងឯក World Cup ២០១៤ បានឈ្នះពានរង្វាន់ La Liga ចំនួនពីរលើក និងពានរង្វាន់ Champions League ៣ ដងក្នុងអំឡុងពេលប្រកបអាជីពនៅទឹកដីSantiago  មកដល់ពេលបច្ចុប្បន្ន៕

 

ប្រភពព័ត៍មាន៖ SportsmoleToni Kross បើកចំហរឱកាសវិលត្រលប់ទៅជួបជុំជាមួយអតីតគ្រូបង្វឹកនៅអង់គ្លេស