ក្រុម Bayern Munich ត្រៀមបង្កើនការចរចារដើម្បីនាំយកអតីតកីឡាកររបស់ខ្លួនគឺ Toni Kroos ត្រលប់ពីក្លឹប Real Madrid វិញ។ ម្ចាស់ជើងឯក អាឡឺម៉ង់មានបំណងចង់ចុះហត្ថលេខានាំយកខ្សែបម្រើវ័យ ៣០ឆ្នាំរូបនេះទៅកាន់ក្របខណ្ឌ Bundesliga វិញនៅរដូវក្តៅខាងមុខនេះ។

យោងគេហទំព័រ diariomadridista បានឱ្យដឹងថាក្រុម Bayern និងបង្កើនការចរចារជាមួយសមាជិកជ័យលាភី World Cup ២០១៤ ដែលបានផ្ទេរពី Real Madrid មកកាន់ Bayern Munich កាលពី ឆ្នាំ ២០១៤ ។

ការពិត Kross ប៉ុន្តែគាត់មិនសប្បាយចិត្តទេក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះជាពិសេសបន្ទាប់ពីការបរាជ័យក្នុងក្របខ័ណ្ឌ Champions League វគ្គ១៦ក្រុមចុងក្រោយជើងទី១ជាមួយ Manchester City។

គ្រូបង្វឹក Zinedine Zidane បានដាក់ Kroos លេងជាកីឡាករបម្រុងជាមួយ លទ្ធផលបរាជ័យ ២-១។ ប្រភពបន្តថា Man. Utd និង PSG ក៏ចាប់អារម្មណ៍លើការចុះ ហត្ថលេខា Kross ផងដែរ ប៉ុន្តែវាអាស្រ័យលើពេលវេលានៅសល់នៃរដូវកាលនេះសម្រាប់សាមីខ្លួននិងសម្រេចិត្តសាជាថ្មី។

ប្រភព៖ Dailymail