បរទេស៖ ក្រុមអធិរាជស Real Madrid បានបញ្ជាក់ប្រាប់ជាផ្លូវការណ៏ថាខ្សែបម្រើ Toni Kroos ត្រូវបានដាក់អោយនៅដាច់ដោយឡែ កតែឯងបន្ទាប់ពីបានធ្វើតេស្ត៍វិជ្ជមានកូវីត-១៩និងត្រូវបានរកឃើញនៅថ្ងៃច័ន្ទដើមសប្តាហ៏នេះ។ គួរបញ្ជាក់ថាកីឡាករអន្តរជាតិអាឡឺ​​ម៉ង់ត្រូវបានដាក់អោយនៅដាច់ដោយឡែកចាប់តាំងពីថ្ងៃសុក្រ​មកម្លេះ និង បានខកខានសម្រាប់ការ ប្រកួតកាលពីថ្ងៃអាទិត្យពេលផ្តួល Athletic Bilbao  ដើម្បីបន្តក្តីសង្ឃឹមប្រជែងពាន La Liga ពេលការប្រកួត នៅសល់តែ១លើកចុងក្រោយទៀតប៉ុណ្ណោះ និង ត្រូវបិទបញ្ចប់​រដូវ​កាល។

Real Madrid: Three players whom Toni Kroos has made better

សុខភាពរបស់ Kroos ក៏នឹងក្លាយជាទីចាប់អារម្មណ៏ខ្លាំងបំផុតរបស់គ្រូបង្វឹកជម្រើសជាតិអាឡឺម៉ង់លោក Joachim Low e ក្នុងការពិចារណាថា​និងដាក់អោយរូបគេចូលលេងក្នុងការប្រកួតព្រឹត្កិការណ៏យូរ៉ូ ២០២០ ដែលនិងចាប់ផ្តើម នៅខែក្រោយបន្ទាប់ពីពន្យារ​ដោយសារការរីករាលដាលនៃមេរោគកូវីត-១៩ ។

Football news - Toni Kroos explains why he won't leave Real Madrid for the  Premier League - Eurosport

មួយវិញទៀត អតីតកីឡាករ Bayern Munich បានខកខានការប្រកួតជម្រុះ World Cup កាលពីខែមីនាដោយសារបញ្ហារបួសមុនពេលការបង្ហាញខ្លួនលើកចុងក្រោយគឺនៅព្រឹត្តការណ៏ Nation League ពេលចាញ់ អេស្ប៉ាញក្នុងលទ្ធផលចាស់ដៃ ដល់ទៅ ៦-០ កំលុខែវិច្ឆិកាឆ្នាំ ២០២០កន្លងទៅ ។ Real Madrid និងត្រូវធ្វើជាម្ចាស់ផ្ទះទទួលក្រុម Villarreal នៅថ្ងៃអាទិត្យខណៈAt.Madrid  របស់លោក Diego Simeone និងត្រូវធ្វើ ដំណើរទៅសួរសុខទុក្ខក្រុមដែលតស៊ូងើបចេញពីតំបន់កាលចោលគឺ Real Valladolid៕

 

ប្រភពព័ត៍មាន៖ Besoccer