ខ្សែបម្រើស្លាប Serge Gnabry បានតាមស្មើកំនត់ត្រារបស់អតីតខ្សែបម្រើស្លាប Ronaldinho របស់ ក្រុម Barcelona ក្នុងការប្រកួតជើងទី១ ពានរង្វាន់ក្របខណ្ឌ Champions League វគ្គ ១៦ក្រុមចុងក្រោយជើងទី១ ខណៈភ្ញៀវ Bayern Munich ផ្តួលក្រុមតោខៀវ Chelsea ក្នុងលទ្ធផល ៣ទល់និង០ កាលពីម្សិលម្ងៃ។

កីឡាករអន្តរជាតិអាឡឺម៉ង់ វ័យ២៤ ឆ្នាំរូបនេះបានស៊ុតបាល់បញ្ចូលទី២គ្រាប់នៅតង់ទី២ មុន ពេលមិត្តរួមក្រុមខ្សែប្រយុទ្ធជើងអន្តរ ជាតិប៉ូឡូញ Robert Lewandowski បន្ថែមគ្រាប់បាល់ទី៣។ ការប្រកួតជើងទី២ Bayern Munich និងបើកទ្វារកីឡាដ្ឋាន Allianz Arena ទទួលក្រុម Chelsea នៅថ្ងៃទី១៨ មិនា ២០២០ខាងមុខនេះ។

មានន័យថា Gnabry បានក្លាយជាកីឡាករទី៥ ដែលស៊ុតបញ្ចូលទី២ គ្រាប់នៅ ក្របខ័ណ្ឌ Champions League នាកីឡាដ្ឋាន Stamford Bridge ក្នុងនាមជាភ្ញៀវ និងជាកីឡាករទី២ដែលធ្វើបាននៅវគ្គ ១៦ក្រុមចុងក្រោយ (Knock out Stage) នេះបន្ទាប់ពីវីរបុរសប្រេស៊ីល និងជាសមាជិកជ័យលាភី World Cup ២០០២ រូបនេះរកបាន២គ្រាប់ពេលម្ចាស់ផ្ទះ Chelsea ផ្តួលពួកគេក្នុងលទ្ធផល ៤ទល់និង២ កាលពីឆ្នាំ២០០៥។

Gnabry កីឡាករវ័យ ២៤ឆ្នាំរូបនេះធ្លាប់លេងអោយ Arsenal កំលុងឆ្នាំ ២០១១-២០១៦ បានស៊ុតបាល់បញ្ចូលទី ១០គ្រាប់និង Assist បាន ៨ដងហើយអោយក្រុមជើងឯកក្របខ័ណ្ឌ Bundesligaរដូវកាលនេះ ។

ប្រភព៖ Goal