Liverpool អាចនឹងបង្កើតប្រវត្តិសាស្ត្រក្នុងក្របខ័ណ្ឌ Premier League នៅលើទឹកដីក្រុម Watford នៅថ្ងៃសៅរ៍ ស្របពេលដែលក្រុមកំពុងតែនាំមុខដាច់មួយនេះ មានបំណងបោះជំហានកាន់តែកៀកឆ្ពោះទៅកាន់ការលើកពាន។
ស្របពេលដែលក្រុម Jurgen Klopp កំពុងតែធ្វើដំណើរទៅកាន់ការលើកពាន ការប្រជែងដើម្បីយកកៅអីទៅកាន់ក្របខ័ណ្ឌ Champions League និងការព្យាយាមគេចឲ្យផុតពីតំបន់កាត់ចោល ហាក់កំពុងតែស្ថិតក្នុងភាពក្តៅគគុក។
ក្រុម Chelsea, Manchester United, Tottenham និង Wolves សុទ្ធសឹងអាចពង្រឹងក្តីសង្ឃឹមក្នុងក្របខ័ណ្ឌអឺរ៉ុបរបស់ពួកគេ នៅចុងសប្តាហ៍នេះ ស្របពេលដែលក្រុម West Ham, Norwich, Bournemouth និង Watford សុទ្ធសឹងស្ថិតក្នុងចំណោមក្រុមដែលត្រូវប្រជែងឲ្យគេចផុតពីតំបន់កាត់ចោល។ ការប្រជែងជាប្រវត្តិសាស្ត្ររបស់ក្រុម Liverpool ឆ្ពោះទៅកាន់ការឈ្នះពានអង់គ្លេសជាលើកទី១ បើគិតចាប់តាំងពីឆ្នាំ១៩៩០ នឹងឈានដល់កំណត់ត្រាមួយផ្សេងទៀត ប្រសិនបើពួកគេផ្តួលក្រុម Watford។
ក្រុមហង្សក្រហមមួយនេះ បានតាមស្មើកំណត់ត្រាក្នុងក្របខ័ណ្ឌកំពូលអង់គ្លេសរបស់ក្រុម Manchester City តាមរយៈការទទួលជ័យជម្នះក្នុងការប្រកួតក្របខ័ណ្ឌលីកជាលើកទី១៨ជាប់ៗគ្នា ខណៈដែល Man City បានបង្កើតកំណត់ត្រានេះនៅចន្លោះខែសីហា និងខែធ្នូ ឆ្នា២០១៧ ដែលនៅពេលនោះពួកគេបានវាយបកពីការដេញតាមពីក្រោយ ២-១ ដើម្បីផ្តួលក្រុម West Ham ៣-២ កាលពីថ្ងៃចន្ទ។
ក្រុមរបស់លោក Klopp ដែលត្រូវការជ័យជម្នះតែ៤លើកទៀតប៉ុណ្ណោះ ពីការប្រកួត១១លើកចុងក្រោយរបស់ពួកគេ ដើម្បីឈ្នះពាននោះ អាចបំបែកកំណត់ត្រារបស់ Man City តាមរយៈការកត់ត្រាជ័យជម្នះជាលើកទី១៩ នៅកីឡដ្ឋាន Vicarage Road នៅចុងសប្តាហ៍នេះ៕
ប្រភពព័ត៌មាន៖ Channel News Asia