ខ្សែប្រយុទ្ធសញ្ជាតិនីហ្សេរីយ៉ាកីឡាករ Odion Ighalo បានរកគ្រាប់បាល់ដំបូងអោយម្ចាស់ផ្ទះ Man.Utd ដើម្បីនាំក្រុមបិសាចក្រហមឡើងទៅកាន់វគ្គ ១៦ក្រុមចុងក្រោយពានរង្វាន់ Europa League បន្ទាប់ពីផ្តួលក្រុមភ្ញៀវ Club Bruges មកពីបែលហ្សិក ជាមួយនឹងការបង្ហាញទម្រង់លេងល្អបំផុតរបស់ពួកគេនៅក្នុងរដូវកាលនេះ។

៥គ្រាប់របស់ Man.Utd រកបានដោយកីឡាករខ្សែបម្រើព័រទុយហ្គាល់ Bruno Fernandes រកបានដោយគ្រាប់បាល់ប៉េណាំងទីនៅនាទីទី២៧, Ighalo នៅនាទីទី៣៤, Mctominay នៅនាទីទី៤១ និងខ្សែបម្រើប្រេស៊ីល Fred រកបាន ២គ្រាប់ តែម្នាក់ឯងនៅនាទីទី៨២ និង៩០+៣)។

Club Bruges ដែលមានអ្នកគាំទ្ររាប់ពាន់នាក់តែមិនបានបង្កសំលេងរំខាននៅទឹកដី Old Trafford ដើម្បីជួយឱ្យបរិយាកាសកាន់តែល្អប៉ុន្តែអ្នកលេងរបស់ពួកគេមិនអាចផ្គូរផ្គងការខិតខំរបស់ពួកគេហើយមិនបានបង្កើតអ្វីដែលគួរឱ្យកត់សម្គាល់នោះទេ។

ប្រភព៖ BBC