ក្តីសង្ឃឹមរបស់ក្រុមហង្សក្រហមLiverpool ដើម្បីរក្សាកំនត់ត្រា មិនដែល ចាញ់របស់ពួកគេនៅរដូវកាល២០១៩-២០២០នៅក្របខ័ណ្ឌ Premier League ត្រូវបានបញ្ចប់ ក្រោយបរាជ័យនៅសប្តាហ៏ទី២៨ ក្រោមថ្វីជើងម្ចាស់ផ្ទះ Watford ។

ខ្សែប្រយុទ្ធមិនសូវល្បីឈ្មោះសញ្ជាតិសេណេហ្គាល់ Ismaila Sarr រកបាន ២ គ្រាប់អោយក្រុមម្ចាស់ផ្ទះនៅនាទីទី៥៤ និង ៦០តង់ទីមុនពេលប្រធាន ក្រុម Troy Deeney បានបន្ថែមគ្រាប់ទី ៣នៅនាទីទី៧២ ខណៈ Liverpool មិនមានឪកាសវាយបកវិញនោះទេ។

រដូវកាលនេះ Liverpool បានឈ្នះក្រុបខណ្ឌ Premier League ចំនួន ១៨ លើកកន្លងមករបស់ពួកគេ ប៉ុន្តែ Watford ដែលលេងស៊ីសង្វាក់គ្នា បានល្អនៅVicarage Road បានបញ្ចប់ក្តីសង្ឃឹមរបស់ពួកគេត្រឹមសប្តាហ៏ ទី២៨ និងបាននាំក្រុមលោកNigel Pearson ងើបចេញពីតំបន់កាត់ ចោល ផងដែរ។

សូមទស្សនាវីដេអូរវាងក្រុមទាំងពីរខាងក្រោមនេះ:

ប្រភព:BBC