ខ្សែប្រយុទ្ធ អន្តរជាតិមិកស៊ិកកីឡាករ Raul Jimenez បានរកគ្រាប់បាល់វាយបកអោយក្រុម Wolverhampton ផ្តួលក្រុម Tottenham ក្នុងលទ្ធផល ៣ទល់និង២ សម្រាប់ការប្រកួតនៅ ក្របខ័ណ្ឌ Premier League សប្តាហ៏២៨ និងបានជួយពួកគេខិតកាន់តែជិតលេខរៀងទី៤ ក្នុងការដណ្តើមបានកៅអីនៅក្របខណ្ឌ Champions League រដូវកាលថ្មី(២០២០-២០២១)ខាងមុខ។
ជ័យជម្នះនេះបានធ្វើឱ្យក្រុមចចកខ្មៅ Wolves ឡើងមកឈរនៅលេខរៀងទី៦ ក្នុងតារាង Premier League និងមាន ៣ពិន្ទុតាមពីក្រោយក្រុមលេខ៤ Chelsea ដែលប្រកួតស្មើជាមួយក្រុម Bournemouth កាលពីថ្ងៃសៅរ៏ ស្របពេលក្រុមមាន់ខ្នាយមាស Tottenham បានចាញ់ការប្រកួត ៣លើកចុងក្រោយជាប់ៗគ្នា និងជាលើកដំបូងគិតចាប់តាំងពីខែឧសភាឆ្នាំមុនមក។
ប្រភព៖ BBC
Wolver វាយបកផ្តួល Tottenham ដើម្បីបង្កើនឪកាសប្រជែង Top៤
អត្ថបទទាក់ទង