ក្លឹបរបស់លោកDavid Beckham បានចាញ់ការប្រកួតបើកឆាកក្រោមថ្វីជើងម្ចាស់ផ្ទះ Los Angeles FC នៅក្នុងការប្រកួតលីកកំពូលសហរដ្ឋអាមេរិក Major League Soccerកាលពីថ្ងៃអាទិត្យ ទី១ មិនា ២០២០នេះ ។Beckham អតីតប្រធានក្រុមជម្រើសជាតិអង់គ្លេសគឺជាស្ថាបនិកក្លឹប Inter Miami និងជាម្ចាស់ភាគហ៊ុន និង បានដើរតួនាទីជាប្រធានប្រតិបត្តិក្លឹបផងដែរ។

អតីតខ្សែបម្រើស្លាបក្រុមបិសាចក្រហម Man.Utd បានអង្គុយទស្សនាការប្រកួតជាមួយភរិយាលោកស្រី Victoria និង កូនប្រុសBrooklyn កំលុងការប្រកួតនោះ ខណៈខ្សែប្រយុទ្ធមិកស៊ិក Carlos Vela បានស៊ុតបាល់រំលងដៃអ្នកចាំទី Inter Miami នៅនាទីទី៤៤ មុនបញ្ចប់ការប្រកួតតង់ទី១ និង បន្តរក្សា លទ្ធផលដល់ចប់ការប្រកួតដើម្បីជួយក្រុមម្ចាស់ផ្ទះផ្តួលភ្ញៀវក្នុងលទ្ធផល១:0 ។

ប្រភព៖ BBC