រថថាំង បានចាញ់ពិន្ទុសិស្សច្បង កាវណា ដែលការប្រកួតរៀបចំនៅសង្វៀនធំ Rajadamnern នាទីក្រុងបាងកក ប្រទេសថៃ។ រថថាំងដែល១១ប្រកួតចុងក្រោយមិនដែលចាញ់ នៅតែប្រើយុទ្ធសាស្ត្រដើរចូលមិនខ្លាច ទោះកាវណាធំជាងខ្លួនក៏ដោយ។
តែយ៉ាងណាទឹក៣និង៤ កាវណា ចេញជើងនិងជង្គង់ល្អជាង ដើម្បីទប់ក្បាច់បុករបស់រថថាំង។ ទឹក៥កីឡាកររហស្សនាម The Iron Man បានព្យាយាមដេញវាយ ដោយដឹងថាខ្លួនចាញ់ពិន្ទុ តែ កាវណាឆ្លាតវាយថយៗរហូតចប់ទឹក។
ចុងក្រោយអាជ្ញាកណ្ដាលបានលើកដៃ កាវណាឈ្នះពិន្ទុ។ នេះគឺជាការចាញ់លើកដំបូងរបស់រថថាំងនៅ១២ប្រកួតចុងក្រោយ។ រថថាំង នឹងមានភារកិច្ចបន្តជួប រុងគិតនៅថ្ងៃទី ២១ ខែ មីនា ឆ្នាំ ២០២០ ក្នុងខេត្តបុរីរម្យ៕