ក្លិបយក្សអេស្ប៉ាញ បានទម្លាក់ការចាប់អារម្មណ៍ ខ្សែបម្រើ-ប្រយុទ្ធស្លាបជើងចាស់ក្លិបតោខៀវ Chelsea វិញហើយ ។ កីឡាករសញ្ជាតិប្រេស៊ីលរូបនេះស្ថិតក្នុងឆ្នាំចុងក្រោយនៃកិច្ចសន្យារបស់ខ្លួន ជាមួយក្លឹបដែល មូលដ្ឋាននៅទីក្រុងឡុងដ៍ស្របពេលដែលរូបគេមិនទាន់បានចុះកិច្ចសន្យាថ្មីនៅឡើយ ។

ប្រភពពីគេហទំព័រ Daily Mail បានចុះផ្សាយថា ក្រុមអ្នកមានបុណ្យ បានបញ្ចប់ការចង់បាន Willian និង បានបន្តដាក់គោលដៅអតីតខ្សែប្រយុទ្ធរបស់ពួកគេគឺ Neymar មកកាន់ទឹកដី Camp Nou វិញសាជាថ្មី។ ដូច្នេះពត៌មាននេះជាដំណឹងល្អមួយសម្រាប់គ្រូបង្វឹកលោក Frank Lampard ដែលចង់រក្សាទុកកីឡាករឆ្នើមរបស់ខ្លួនរូបនេះបន្តទៀត ។

Willian បានផ្ទេរពីក្លឹបនៅលីកកំពូលរុស្សី Anzhi Makhachkala មកកាន់ Chelsea កាលពីរដូវក្តៅឆ្នាំ២០១៣ ក្នុងតម្លៃផ្ទេរ ៣៥.៥០លានផោន។ កីឡាករវ័យ ៣១ឆ្នាំរូបនេះបានបង្ហាញខ្លួនអោយក្រុម ៣២៧ប្រកួត រកបានគ្រាប់បាល់ ៥៧គ្រាប់និង Assist បាន ៥៨លើកផងដែរ ។

ប្រភព៖ Foxstarasia