លោក Mikel Arteta ទទួលស្គាល់ថារូបលោកអាចនិងបញ្ចេញកីឡាករមួយចំនួនចេញពីក្លឹប មូលហេតុស្ថានភាពហិរញ្ញវត្ថុរបស់ក្លឹបកំពុងប្រឈមនាពេលបច្ចុប្បន្ន។ អ្នកចាត់ការទូទៅសញ្ជាតិអេស្បាញបានសារភាពថាការសម្រេចចិត្តនេះជារឿងដ៏លំបាកដែល នៅរដូវក្តៅនេះនៅក្នុងទីផ្សារដោះដូរកីឡាករ។
ក្រោយចាកចេញពីក្របខ័ណ្ឌ Europa League ២៤ ម៉ោងក្រោយមក Arsenal បានប្រកាសពីការខាតបង់ថវិកាបន្ទាប់ពីបង់ពន្ធសម្រាប់រដូវកាល ២០១៨-២០១៩ ចំនួន ២៧,១ លានផោន ដែលជាការខាតបង់ច្រើនបំផុតចាប់តាំងពីឆ្នាំ ២០០២ ។តែសម្រាប់ឆ្នាំ ២០១៩-២០ ប្រាក់ចំណូលពាណិជ្ជកម្មកើនឡើងពីការផ្សាយពាណិជ្ជកម្មស្លាកយីហោស្លាកសញ្ញា Adidas និង កិច្ចព្រមព្រៀងថ្មីជាមួយ Emirate ប៉ុន្តែរដូវកាលដែលមិនមានកៅអីនៅ Champions League នឹងបន្តដាក់សម្ពាធហិរញ្ញវត្ថុលើក្លឹបបន្តទៀត។
បច្ចុប្បន្នក្រុមកាំភ្លើងធំ Arsenal ស្ថិតនៅលេខ ១០ ក្នុងលីគកំពូលអង់គ្លេស ដែលនៅឆ្ងាយពីកៅអី ក្របខ័ណ្ឌ Champions League ទោះបីអាចបញ្ចប់រដូវកាលនៅចំណាត់ថ្នាក់លេខ៥ ក៏មានសង្ឃឹមពេលដែលក្លឹប Man.City ជាប់បម្រាមពីUEFA ជាផ្លូវការណ៏នោះ។