យោងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានចុះផ្សាយថាម្តាយបង្កើតរបស់កំពូលខ្សែប្រយុទ្ធស្លាប Cristiano Ronaldo ត្រូវបាន ក្រុម​គ្រួសារបញ្ជូនទៅកាន់មន្ទីរពេទ្យនៅទីក្រុង Meidera នាព្រឹកថ្ងៃអង្គារនេះ ក្រោយពីលោកស្រី Dolores Alveiro បាន ទទួល​រងជំងឺដាច់សរសៃឈាមខួរក្បាល(Stroke) កាលពីវេលាម៉ោង៥ព្រឹកនេះ។

យ៉ាងណាក្រោយពី ទទួលការព្យាបាល យ៉ាង យក​ចិត្តទុកដាក់ដោយវេជ្ជបណ្ឌិតលោកNelio Mendonca មានសេចក្តីរាយការណ៏ថាលោកស្រីបានដឹងខ្លួនឡើងវិញ និងមានសភាព​វិលមករកភាពប្រក្រតីបន្តិចម្តងវិញហើយ។

គួរបញ្ជាក់ថាលោកស្រី Dolores Alveiro ទើបតែបានធូរស្បើយពីជំងឺមហារីកសុដន់យៈពេលកន្លងទៅក្រោយពីបានធ្វើរោគ វិនិច្ឆ័យ រកឃើញ និង ព្យាបាលតាំងពីឆ្នាំ២០០៧។ ហើយកំលុងឆ្នាំ ២០០៩ អតីតតារាឆ្នើមរបស់ក្រុមបិសាចក្រហម Manchester United លោក​ Cristiano Roanldo បានបរិច្ចាគទឹកប្រាក់ផ្ទាល់ខ្លួន ១០ ម៉ឺនផោនដើម្បីសាងសង់មជ្ឈមណ្ឌលមហារីកថ្មីមួយ នៅ​មន្ទីរពេទ្យ ដែលម្ដាយ របស់គាត់បានទទួលការព្យាបាល។

ប៉ុន្តែកាលពីខែកុម្ភៈឆ្នាំមុនពេលធ្វើដំណើរទៅប្រទេសអ៊ីតាលី​ដើម្បីអប​អរ​ខួបកំណើតកូនប្រុសវ័យ ៣៥ ឆ្នាំលោកស្រី បានសារភាពថាខ្លួនមានបញ្ហាសុខភាពសារជាថ្មី។

លោកស្រីDoloresវ័យ៦៥ឆ្នាំបានប្រាប់ស្ថានីយទូរទស្សន៍ព័រទុយហ្កាល់ក្នុងបទសម្ភាសន៍មួយថា :ខ្ញុំបានវះកាត់​សុដន់មួយ​ផ្សេងទៀត នៅទីក្រុងម៉ាឌ្រីតប្រទេសអេស្បាញដោយប្រើកាំរស្មី ហើយពលនេះខ្ញុំកំពុងតស៊ូដើម្បីជីវិតរបស់ខ្ញុំ ។ រហូតមកដល់ពេល នេះ​មិនទាន់មានការបកស្រាយជាផ្លូវការណាមួយពីមន្ទីរពេទ្យនៅឡើយទេ៕

ប្រភព:Dailymail Sport