លោក Ronald Koeman បានបញ្ជាក់ថារូបលោក បានបដិសេធឱកាសដឹកនាំក្លឹយក្សអេស្បាញ Barcelona ដោយសារតែរូបលោកមានការប្តេជ្ញាចិត្តត្រូវបន្តកាតព្វកិច្ចសម្រាប់ក្រុមជម្រើសជាតិបិសាចទឹកក្រូចហូឡង់។

អតីតគ្រូបង្វឹក Everton វ័យ ៥៦ឆ្នាំរូបនេះធ្លាប់បានចំណាយពេល ៦រដូវកាលនៅក្លឹបអ្នកមានបុណ្យ ក្នុងនាមជាកីឡាករម្នាក់បានបញ្ជាក់បន្ថែមថាៈ រូបលោកត្រូវបានក្រុមម្ចាស់ជើងឯក La Liga ផ្តល់ឪកាសការងារមកដឹកនាំក្រុមនៅទឹកដី Camp Nou ក្រោយពីអតីតគ្រូបង្វឹក លោក Ernesto Valverde ត្រូវបានបញ្ចប់តួនាទីជាផ្លូវការណ៏។

នៅទីបំផុត Barcelona បានតែងតាំងអតីតគ្រូបង្វឹក Real Betis គឺ Quique Setien ទោះបីនៅមិនទាន់បានទទួលលទ្ធផលជាវិជ្ជមានយ៉ាងណាក៏ដោយចុះ។ សម្រាប់លោក Koeman បានដឹកនាំហូឡង់ ឈានដល់វគ្គ ផ្តាច់ព្រ័ត្រពានរង្វាន់ UEFA Nation League នៅឆ្នាំ២០១៩កន្លងមក។

ប្រភព៖ Goal