បរទេស​៖ អនាគតរបស់លោក Ronald Koeman ក្នុងនាមជាគ្រូបង្វឹកក្រុម Barcelona អាចនិងដឹងនាពេលបញ្ចប់ ការប្រកួត ក្នុង ជំនួប El-Classico លើកដំបូងនៃរដូវកាលនេះជាមួយក្រុម Real Madrid នៅថ្ងៃទី ២៤ ខែតុលាខាងមុខ យោង ប្រភព ពីគេហទំព័រ Maca បានចុះផ្សាយ។បរាជ័យចុងក្រោយក្នុងលទ្ធផល ២ទល់និង០ កាលពីថ្ងៃសៅរ៍ក្រោមថ្វីជើងក្រុម គូប្រជែង Atletico Madrid នៅ La Liga បានបង្កើនសម្ពាធបន្ថែមកាន់តែធ្ងន់បន្ថែមទៀត លើបុរសសញ្ជាតិ ហូឡង់រូបនេះ។

Ronald Koeman: Barcelona president Joan Laporta backs under-fire coach  after talks | Football News | Sky Sports

ទោះយ៉ាងណាប្រធានក្លឹប Barcelona លោក Joan Laporta ថ្មីៗនេះបានលើកឡើងថាក្លឹបមិន បានត្រៀម លក្ខណៈ រួចរាល់ ដើម្បីបញ្ចប់តំណែងអតីតគ្រូបង្វឹក Southampton, Everton មានវ័យ ៥៨ ឆ្នាំរូបនេះចេញពីតំណែងនោះទេ។លោក Koeman បច្ចុប្បន្ននិងត្រូវត្រៀមលក្ខណៈដឹកនាំក្រុមធ្វើការប្រកួតក្របខណ្ឌ  La Liga ទល់នឹងក្រុម Valencia នៅថ្ងៃទី ១៧ ខែតុលា មុនពេលធ្វើការប្រកួតក្របខណ្ឌ Champions League ជាមួយ Dynamo Kiev នៅបីថ្ងៃបន្ទាប់ ។

Ronald Koeman: This Barcelona is not the same as eight years ago | Football  News | Sky Sports

អតីតគ្រូបង្វឹកក្រុមជម្រើសជាតិហូឡង់រូបនេះមានកំណត់ត្រាដឹកនាំក្រុមឈ្នះ ៣៧ ដងស្មើ ១២ ដងនិងចាញ់ ១៤ ដងពីការប្រកួត ៦៣ លើកក្រោយចូលមកដឹកនាំក្រុមយក្សកាតាឡាន់៕

 

ប្រភពព័ត៍មាន៖ Sportsmole