បរទេស៖ លោក Ronald Koeman បានក្លាយជាអ្នកចាត់ការដំបូងគេសម្រាប់ក្រុម Barcelona ក្នុងរយៈពេល ៨១ ឆ្នាំដែលបានដឹកនាំការប្រកួតចាញ់ក្នុងព្រឹត្តការណ៏ជំនួប El Clasicos ៣លើកជាប់ៗគ្នាខណៈក្រុម យក្ស​កាតាឡានបានបន្តបរាជ័យក្រោមថ្វីជើងគូប្រជែងក្នុងនាមក្រុមភ្ញៀវ​ Real Madrid ដោយលទ្ធផល ២ទល់និង១ កាល​ពីថ្ងៃអាទិត្យ។

Inside Europe: Who will win El Clasico? Has Barcelona vs Real Madrid lost  lustre? Which youngsters could star? - Eurosport

 

ខ្សែប្រយុទ្ធនិងជាវីរបុរសក្រុមMan.City កីឡាករ Sergio Aguero បានរកគ្រាប់​បាល់​ដំបូង​សម្រាប់ក្លឹបអ្នកមានបុណ្យ ក្នុងតង់ទី ២ នៅកីឡដ្ឋាន Camp Nou ប៉ុន្តែការខិត​ខំប្រឹងប្រែង​របស់​ខ្សែការពារDavid Alaba និង Lucas Vazquez បានជួយឱ្យ ក្រុមលោកCarlo Ancelloti ទទួលបានបីពិន្ទុ​សម្រាប់​ការ​ប្រកួត​នៅសប្តាហ៏ទី៩។

Barcelona 1-2 Real Madrid- El Clasico goals and highlights - LaLiga 21/22 |  Marca

បច្ចុប្បន្នBarcelona នៅមិនទាន់ស្គាល់ឈ្នះដោយចាញ់៤ប្រកួត ចុងក្រោយ ខណៈលោក Koeman បានចាញ់ El-Clasicosទំាងពីរលើកកាលពីរដូវកាលមុន។ បុរសសញ្ជាតិហូឡង់គឺជាគ្រូបង្វឹកដំបូងគេចាប់គិតតាំងពីលោក Patrick O’Connell ដែលបានគ្រប់គ្រងក្លឹបនៅចន្លោះឆ្នាំ ១៩៣៥ដល់១៩៤០ ដែលធ្លាប់ដឹកនាំជួបរឿង​បរាជ័យ​ក្នុង​ជំនួបEl-Clasico ៣លើកជាប់ៗគ្នាដូច្នេះ ។

1-2: El Clásico win for Madrid at Camp Nou | Real Madrid CF

Barcelona បច្ចុប្បន្នឈរនៅចំណាត់ថ្នាក់ទី ៩ ក្នុងក្របខ័ណ្ឌកំពូលLa LIga ដោយមានគម្លាត ៦ ពិន្ទុតាមពី​ក្រោយ​​ក្រុម Real Sociedad និងតាមពីក្រោយលេខ ២ Real Madrid ៥ពិន្ទុ។អ្វីដែលរឿងគួរអោយហួស​ចិត្តនោះ​​ផង​ដែរគឺអ្នកគាំទ្រក្រុម Barcelona បានធ្វើការឆ្មក់វាយប្រហាររថយន្ត លោក Koeman ខណៈ​ដែល​អតីត​គ្រូបង្វឹកហូឡង់រូបនេះគាត់ចាកចេញពីកីឡដ្ឋានក្រោយបរាជ័យកាលពីយប់ថ្ងៃអាទិត្យ៕