បរទេស៖ គេហទំព័រ Daily Mirror បានចុះផ្សាយថា Bacelona  នឹងត្រូវចំណាយប្រាក់បង់ខាតប្រមាណ ១០ លានផោន​ប្រសិនបើពួកគេសម្រេចចិត្តបណ្តេញគ្រូបង្វឹកលោក Ronald Koeman ចេញពីតំណែងអ្នកចាត់ការទូទៅ​នា​ពេលខាងមុខស្របពេលបច្ចុប្បន្នក្លឹបកំពុងប្រឈមបញ្ហាវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ ផងដែរនោះ។

Ronald Koeman at the eye of the storm as tensions rise in Barcelona | Barca  Universal

អតីតគ្រូបង្វឹកក្រុម​ជម្រើស​ជាតិហូឡង់រូបនេះនៅតែត្រូវបានគេចោតសួរពី អនាគតមិនច្បាស់លាស់របស់ខ្លួននៅឯទឹកដី Camp Nou បន្ទាប់ពីបានតស៊ូដឹកនាំក្លឹបជួបនិងរឿងដ៏ ច្របូកច្របល់អស់រយៈពេល ១២ ខែចុងក្រោយនៅទឹកដីCamp Nou ខណៈអតីតប្រធានក្រុមLionel Messi ក៏បានចាកចេញពីពួកគេទៅទៀត។ កាលពីពេលថ្មីៗនេះផងដែរសមាជិកក្រុមប្រឹក្សាភិបាលរបស់ក្លិបយក្សនៅលីគកំពូលអេស្ប៉ាញបានស្នើសុំអោយថ្នាក់ដឹកនាំក្លឹបបញ្ចប់តួនាទីបុរស វ័យ ៥៨ឆ្នាំរូបនេះអោយបានកាន់តែឆាប់​សារពួកគេមិនជឿថាគាត់គឺជាបុគ្គល ត្រឹមត្រូវដែលកំពូងដឹកនាំក្លឹបមួយនេះឡើយ។អតីតអ្នកចាត់ការទូទៅក្រុម Everton និង Southampton មាន​កិច្ចសន្យាអស់សុពលភាពនៅចុងបញ្ចប់នៃរដូវកាលនេះ។ ប៉ុន្តែដោយសារសម្ពាធចេះតែបន្តកើតមានឡើងក្លឹប​អាច​បាត់បង់ការអត់ធ្មត់បន្តិចម្តងៗទៅហើយ។

Official: Ronald Koeman will continue as the manager of Barcelona | Barca  Universal

Barcelona ទើបតែប្រកួតស្មើជាមួយក្រុមGranada ដ៏លំបាកក្នុងទឹកដីខ្លួនឯងជាមួយក្រុមភ្ញៀវGranada ខណៈ​លោកKoeman ត្រូវបានគេជឿជាក់ថានិងបន្តដឹកនាំការប្រកួតដែលនៅសល់២ទៀតជាមួយCadizនិង Levante ដើម្បីសម្រេចពីជោគវាសនារបស់លោកនៅ Catalonia៕

 

ប្រភពព័ត៍មាន៖ Livescore