បរទេស៖ លោក Ronald Koeman ត្រូវ​បាន​បណ្តេញ​ចេញ​ក្នុងនាម​ជា​គ្រូបង្វឹក​របស់​ក្លិប Barcelona ខណៈ​ដែលអតីត​ខ្សែ​បម្រើ​លោក Xavi Hernandez គឺ​ជា​បេក្ខ​ភាព​ទី​១ដែល​អាច​នឹង​មក​ជំនួស​គ្រូបង្វឹក​រូបនេះ​​។

នេះ​បើយោង​ទៅ​តាមការ​ប្រកាស​របស់​ក្លិបកាលពីថ្ងៃពុធ​។ ក្រុម Barcelona បាន​ទទួល​ជ័យ​ជម្នះ​ត្រឹម​តែ​២លើក​គត់ ក្នុង​ចំណោម​ការ​ប្រកួត៧​លើក​ចុងក្រោយក្នុង​​ក្រ​ខ័ណ្ឌលីក ក្រោម​ការដឹកនាំ​របស់​លោក Koeman ក្នុងនោះ​រាប់​បញ្ចូល​ទាំង​ការ​រង​បរា​ជ័យ​ក្រោមស្នា​ដៃក្រុម Real Madrid ក្នុងការ​ប្រកួត Clasico នាកីឡដ្ឋាន Camp Nou កាលពីថ្ងៃ​អាទិត្យ​ផង​ដែរ​។ លោក Koeman ត្រូវ​បាន​បណ្តេញ​​ចេញ ក្រោយពីការ​​រង​បរា​ជ័យ​ក្នុងលទ្ធផល ១-០ នៅលើ​ទឹកដីក្រុម Rayo Vallecano បាន​ធ្វើ​ឲ្យ​ពួក​គេ​ធ្លាក់​ទៅ​ឈរ​លេខ​៩ លើ​តារាង La Liga​។

ការ​ជួប​លទ្ធផល​ដ៏ខក​ចិត្ត​ជា​បន្ត​បន្ទាប់ អា​ធ្វើ​ឲ្យក្រុម Barcelona ខក​ខានក្នុងការ​ឈ្នះកៅអី​ទៅលេងក្នុងក្រប​ខ័ណ្ឌ Champions League នា​រដូវ​កាល​ក្រោយ ស្រប​ពេល​ដែល​ក្លិប​កំពុង​តែ​មាន​​វិបត្តិ​ហិរញ្ញ​វត្ថុ​​។ លោក Xavi ដែល​បច្ចុប្បន្នកំពុង​តែ​ដឹកនាំ​​ក្លិបកា​តា Al Sadd ត្រូវ​បាន​ចាត់​ទុក​ថា ជា​បេក្ខ​ភាព​ឈាន​មុខ​គេ​ក្នុង​ការ​មក​ជំនួស​តំណែង​។ ក្លិប Barcelona បាន​ឲ្យ​ដឹង​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ថា៖ «ក្លិប FC Barcelona បាន​​បញ្ចប់​កាតព្វ​កិច្ច​របស់​លោក Ronald Koeman ក្នុងនាម​ជា​ក្រុម​ជម្រើស​​ដំបូង​ហើយ​»​៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia