សហព័ន្ធបាល់ទាត់ថៃ (FAT) បានសម្រេចពន្យារពេលរាល់ការប្រកួតលីគកំពូលថៃពីលំដាប់កំពូលទី១ដល់ទី៤រហូតដល់ថ្ងៃទី ១៨ ខែមេសាដោយសារមានការព្រួយបារម្ភកាន់តែខ្លាំងឡើងជុំវិញការចម្លងរីករាលដាលនៃមេរោគកូវីត-១៩រឺកូរ៉ូណាដែលមានប្រភពចេញពីទីក្រុងវូហានខេត្តហឺប៉ៃប្រទេសចិន ។

ទោះបីជានិងត្រូវរៀបចំការប្រកួត ដូចកាលវិភាគបានគ្រោងទុក ក៏ប៉ុន្តែការរីកសាយភាយដ៏លឿនរបស់មេរោគផ្លូវដង្ហើមនេះ បានបង្ខំចិត្ត អោយ (FAT)សម្រេចលើកពេលប្រកួត ក្រោយមានការប្រកាសអាសន្នលើផ្នែកសុខភាពជាសកល មក។

គួរបញ្ជាក់ថាការប្រកួតលីកកំពូលថៃ ពីលេខ១ដល់លេខ៤ នឹងត្រូវពន្យារពេលចាប់ពីថ្ងៃទី ៣ ខែមីនាឆ្នាំ ២០២០ ដល់ថ្ងៃទី ១៧ ខែមេសាឆ្នាំ ២០២០ ដោយអនុលោមតាមគោលនយោបាយរបស់ក្រសួងសុខាភិបាលថៃក្នុងគោលបំណងដើម្បី ទប់ស្កាត់ការរីករាលដាលនៃមេរោគCOVID-១៩នេះ ។

ប្រភព៖ Foxstarasia