Ronaldinho ត្រូវបានអាជ្ញាធរធ្វើការចាប់ខ្លួននៅប្រទេសប៉ារ៉ាហ្គាយពីបទប្រើប្រាស់ឯកសារឆ្លងដែនមិនត្រឹមត្រូវដើម្បីចូលទៅកាន់ប្រទេសជិតខាងមាតុភូមិប្រេស៊ីលរបស់ខ្លួនដែលមានទីតាំងនៅបែកខាងលិចឈៀងខាងត្បូងនិងជាប្រទេសស្ថិតនៅតំបន់អាមេរិកខាងត្បូងមួយនេះ។

ក្រសួងមហាផ្ទៃប៉ារ៉ាហ្គាយបាននិយាយថាវីរបុរសដែលជួយប្រេស៊ីលលើកពាន World Cup ២០០២ មានវ័យ ៣៩ឆ្នាំ ត្រូវបានឃុំខ្លួននៅក្នុងក្លឹបកីឡាមួយមានឈ្មោះថា Resort Yacht & Golf Club Paraguayo រួមជាមួយបងប្រុសរបស់ខ្លួនឈ្មោះ Robert នៅយប់ថ្ងៃពុធ ក្រោយទទួលបានការអញ្ជើញពីម្ចាស់កាស៊ីណូ មួយឈ្មោះ Nelson Belotti មកកាន់ប្រទេសនេះ។

យ៉ាងណាមិញយោងតាមកាសែត La Nacion លិខិតឆ្លងដែនត្រូវបានគេរកឃើញនៅក្នុងសណ្ឋាគារដែលមានឈ្មោះរបស់ Ronaldinho និង Roberto កាន់សញ្ជាតិប៉ារ៉ាហ្គាយ។

បច្ចុប្បន្ន Ronaldinho មិនមានលិខិតឆ្លងដែនសញ្ជាតិប្រេស៊ីលនោះទេដោយសារតែអតីតខ្សែប្រយុទ្ធBarcelonaបានរង ពិន័យទាក់ទងនិងការបំផ្លាញបរិស្ថានធម្មជាតិ នៅឆ្នាំ ២០១៨ ពីបទ នេសាទខុសច្បាប់នៅបឹង Guaiba ក្នុងឆ្នាំ ២០១៥ ដោយមិនមានការអនុញ្ញាតិត្រឹមត្រូវនៅក្នុងតំបន់អភិរក្សអចិន្រ្តៃយ៍មួយ។

ប្រភព៖ Goal