ប្រភពពីអតីតខ្សែបម្រើ Tottenham លោក Jamie O’Hara បានអោយដឹងថាអ្នកចាត់ការទូទៅ Jose Mourinho កំពុងតែមានលេសដោះសារចំពោះទម្រង់លេងមិនល្អរបស់ Tottenham ដែលជាហេតុធ្វើអោយឪកាសនៃការវិលត្រលប់របស់អតីតគ្រូបង្វឹកលោក Mauricio Pochettino អាចនិងកើតមានព្រោះតែប្រិយមិត្តនៅតែគាំទ្រ រូបលោកដែលធ្លាប់មានស្នាដៃល្អរយៈពេល ៥ឆ្នាំកន្លងមក។
Spurs ចាញ់ការប្រកួត ៤លើកជាប់គ្នានៅគ្រប់ក្របខណ្ឌប្រកួតហើយ បន្ទាប់ពីធ្លាក់ចេញពីការប្រកួតពាន FA Cup ជុំទី៥ក្រោមថ្វីជើង Norwich កាលពីរាត្រីថ្ងៃពុធដោយបាល់កាត់សេចក្តីប៉េណាំងទី ៣ទល់និង២ ក្រោយបញ្ចប់លទ្ធផលទាំងពីរជើង ស្មើគ្នា។
O’Hara ធ្លាប់លេងអោយ Spur នៅចន្លោះឆ្នាំ២០០៥-២០១១ ជឿជាក់ថា Spurs នៅតែមានកម្លាំងគ្រប់គ្រាន់ ដើម្បីបង្ហាញទម្រង់លេងទទួលបានលទ្ធផលល្អ ហើយលោក Mourinho គួរតែព្យាយាមដាក់កីឡាកររបស់ខ្លួន អោយលេងត្រូវនិងតួនាទីជំនួសឱ្យការបន្ទោសកីឡាករណាម្នាក់ រឺ ប្រកាន់លើអាកប្បកិរិយាចាញ់យកមកជា លេសដោះស្រាយនោះទេ។
ប្រភព៖ Goal