លោក​ Aleksander Ceferin ប្រធាន​សហព័ន្ធ​នៃ​សមាគម​បាល់ទាត់​ទ្វីប​អឺរ៉ុប​ UEFA បាន​និយាយ​នៅ​ក្នុង​កិច្ច​សម្ភាសន៍​ជា​មួយ​សារព័ត៌មាន​ Sky Sports នា​ពេល​ថ្មីៗ​នេះ​ថា​ ខ្សែ​ Offside នឹង​ត្រូវ​ធ្វើការ​កែ​ទម្រង់​នៅ​ កម្មវិធី​ UEFA នា​រដូវ​កាល២០២០/២១។

លោក​ Ceferin បាន​និយាយ​ថា​ ៖ ” Offside​ ១សង់ទីម៉េត្រ​ មិន​មែន​ជា​ Offside ទៀត​ទេ​ ដោយ​សារ​តែ​វា​មិន​ស្ថិត​នៅ​ក្នុង​ច្បាប់​ទៀត​ទេ​ ដូច្នេះ​ហើយ​ច្បាប់​នេះ​នឹង​ធ្វើ​ការ​​បញ្ជាក់​ឲ្យ​ច្បាស់​លាស់​​ សម្រាប់​ឲ្យ​ VAR ធ្វើ​ការ​ចាប់​កំហុស​នៅ​ក្នុង​ការ​ប្រកួត​ ” ។

ប្រធាន​ UEFA រូប​នេះ​បាន​បន្ត​ថា​ ៖ ” ​ការ​ធ្វើ​ខ្សែ​ Offisde ក្រាស់​ជាង​មុន ពិត​ជា​សំខាន់​ ហើយ​ខ្សែ​នេះ​នឹង​ត្រូវ​គូរ​ឡើង​វិញ​ដោយ​មាន​បទដ្ឋាន​ច្បាស់​លាស់​ តែ​ឥឡូវ​ហ្នឹង​វា​មិន​ទាន់​ច្បាស់​លាស់​ទេ​ ” ។

យ៉ាងណាមិញ ការ​លើកឡើង​នេះ​មិន​ទាន់​ចូល​ផ្លូវការ​តែ​ម្ដង​ទេ ប៉ុន្តែ​បើ​តាម​លោក​ប្រធាន​ UEFA កិច្ចព្រមព្រៀង​លើ​ការ​បង្កើន​ខ្សែ​ Offside កៀក​នឹង​ព្រមព្រៀង​មែនទែន ខណៈសមាគម​បាល់ទាត់​អឺរ៉ុប​នឹង​រៀបចំមហា​​សន្និបាទ​​របស់​ខ្លួន​នៅ​ចុង​ខែ​មីនា​នេះ៕

ប្រភព៖ Sky Sports ប្រែ​សម្រួល៖ ហ៊ីម រស្មី Credit: Sabay