កីឡាករឆ្នើម Lionel Messi បានស៊ុតបាល់ពិន័យ ១១ម៉ែត្រនៅនាទីទី៨១ ក្រោយពីខ្សែការពារ Robin Le Normand បានធ្វើអោយបាល់ប៉ះដៃរបស់ខ្លួនជិតបញ្ចប់ការប្រកួតនិងបានជួយម្ចាស់ផ្ទះ Barcelona បានយកឈ្នះភ្ញៀវ Real Sociedad ដើម្បីឡើងឈរលើកំពូលតារាង La Liga បណ្តោះអាសន្នកាលពីថ្ងៃសៅរ៏ ទី៧ មិនា ២០២០ ។

ក្រុមអ្នកមានបុណ្យ Barcelona បច្ចុប្បន្នរកបានពីរពិន្ទុឈរលើក្រុម Real Madrid ប៉ុន្តែគ្រូបង្វឹកអន្តរជាតិបារាំង Zinedine Zidane មានឪកាសអាចដណ្តើមយក ចំណាត់ថ្នាក់កំពូលតារាង La liga Santander មកវិញ ប្រសិនជាក្រុមអធិរាជសអាចផ្តួល ម្ចាស់ផ្ទះ Real Betis នៅថ្ងៃអាទិត្យទី៨មិនានេះបាន។

សូមរីករាយទស្សនាវីដេអូរវាងក្រុមទាំងពីរខាងក្រោមនេះ:

ប្រភព:BBC