Anthony Martial បានបង្កើតកំនត់ត្រាមួយស្មើជាមួយសិស្សច្បង Cristiano Ronaldo ក្នុងជំនួបជ័យជម្នះ លើក្លឹបរួមទីក្រុងគឺ Man. City កាលពីថ្ងៃអាទិត្យ។
ខ្សែប្រយុទ្ធអន្តរជាតិបារាំង Martial មានឪកាសរកបានគ្រាប់បាល់នៅនាទីទី៣០ខណៈអ្នកចាំទី Ederson មិនអាចសង្គ្រោះបាល់ពីការស៊ុតក្រោមដៃរបស់ខ្លួន មុនពេល Scot McTominay រកបាន១គ្រាប់ទៀតក្រោយពី Ederson បង្កកំហុសលើកទី២នៅនាទីទី៩០+៦ ជិតបញ្ចប់ការប្រកួតទៅហើយនោះ។
មានន័យថា អតីតខ្សែប្រយុទ្ធក្រុម Monaco រូបនេះធ្លាប់បានរកគ្រាប់បាល់ស៊ុតបញ្ចូលទីនៅទឹកដី Etihad របស់ក្រុម Man.City ពេលជំនួបជើងទី១នៅរដូវកាលនេះក្នុងជ័យជម្នះ ២-១ ។
ដូច្នេះការស៊ុតបញ្ចូលទីជើងទី២ នេះគឺMartial បានក្លាយជាកីឡាករដំបូងដែលរកបានគ្រាប់បាល់ទាំងពីរដងក្នុង ១រដូវកាលក្នុងជំនួប Derby រវាងក្លឹបទាំងពីរហើយដូចគ្នាទៅនិង Cristiano Ronaldo ដែលធ្លាប់ធ្វើបានដូច្នេះផងដែរក្នុងយុទ្ធនាការ កាលពីរដូវកាល២០០៦-២០០៧ កន្លងមក។
ជាគ្រាប់បាល់ទី ១៦ របស់ Martial នៅគ្រប់ក្របខណ្ឌប្រកួតរដូវកាលនេះ និង ជាគ្រាប់បាល់ទី១១នៅក្របខណ្ឌ Premier League ជាមួយនឹងការដឹកនាំប្រកួតរបស់លោក Ole Gunnar Solskjaer ចំនួន ១០ដងមិនទាន់ស្គាល់ចាញ់ព្រមទាំងឪកាសសម្លឹងឃើញបញ្ចប់រដូវកាលក្នុងក្រុមកំពូលទាំង ៤(Top៤)ទៀតផង ។
ប្រភព៖ Futaa