ក្រុមម្ចាស់ផ្ទះ Juventus បានផ្តួល Inter Milan ដើម្បីឡើងទៅឈរលើកំពូលតារាងនៃក្របខ័ណ្ឌ Serie A ក្នុងការប្រកួតដែលមិនមានអ្នកទស្សនានិងបានបិទទ្វារកីឡាដ្ឋានដោយសារតែវីរុសផ្លូវដង្ហើមកូរ៉ូណាកំពុងផ្ទុះឡើងខ្លាំងក្នុងប្រទេសអ៊ីតាលី ។
ការប្រកួតដ៏ធំបំផុតរវាងក្លឹបយក្ស អ៊ីតាលីពីរនេះបានកើតឡើងដោយគ្មានអ្នកគាំទ្រ ស្របពេលកម្មវិធីប្រកួតកីឡាទាំងអស់នៅអ៊ីតាលីត្រូវប្រឈមនិងហេតុការណ៏បែបនេះយ៉ាងហោចណាស់ដល់ថ្ងៃទី ៣ ខែមេសា២០២០ខាងមុខ។
មនុស្សប្រមាណ ៣៦៦នាក់នៅប្រទេសអ៊ីតាលីបានស្លាប់ដោយសារមេរោគ Covid-១៩ ស្របពេលមានអ្នកផ្ទុក បានកើនឡើងដល់ ៧.៣៧៥នាក់ហើយគិតត្រឹមថ្ងៃ៩មិនា ២០២០ នេះ។
២គ្រាប់របស់ក្រុមការពារតំណែងជើងឯក Juventus រកបានដោយខ្សែបម្រើអន្តរជាតិវែល Aaron Ramsey និង ខ្សែប្រយុទ្ធអាហ្សង់ទីន Paulo Dybala ជួយអោយJuventus មានគម្លាត១ ពិន្ទុ លើក្រុម Lazio គិតត្រឹមសប្តាហ៏ទី២៦ ស្របពល Cristiano Ronaldo ខកខានរកគ្រាប់បាល់ក្រោយ១១ប្រកួតតែងតែមានឪកាសស៊ុតបញ្ចូលទី និងជាលើកដំបូង នៅSerieA គិតចាប់តាំងពីថ្ងៃទី១០ ខែ វិច្ឆិកា ២០១៩មក។ ការប្រជែង ពានរបស់ Inter Milan កាន់តែឃ្លាតឆ្ងាយ ក្រោយកើតគម្លាតពីJuventus ៩ ពិន្ទុទៅហើយនោះ។