Jesse Lingard ត្រូវបានក្លឹបបិសាចក្រហម ManUtd ត្រៀមដាក់លក់នៅរដូវក្តៅនេះបន្ទាប់ពីរូបគេ បាត់បង់ទំនុកចិត្តដាក់អោយចូលលេងពីសំណាក់អ្នកចាត់ការទូទៅលោក Ole Gunnar Solskjaer។

ឪកាសចូលលេងហាក់មានកម្រិត និង ថមថយសម្រាប់ខ្សែបម្រើអន្តរជាតិអង់គ្លេស Lingard ចាប់តាំងពីការមកដល់របស់កីឡាករអន្តរជាតិព័រទុយហ្គាល់ Bruno Fernandes កាលពីខែមករាខណៈស្របពេលខ្សែប្រយុទ្ធ Odion Ighalo គឺជាជម្រើសមួយបន្ថែមទៀតសម្រាប់គ្រូបង្វឹកសញ្ជាតិន័រវេ ។

មានន័យថាLingard មិនត្រូវបានចាត់ទុកជាកីឡាករសំខាន់នោះឡើយ ឧទាហរណ៏ជាក់ស្តែងដូចជាកំលុងពេលប្រកួតពានរង្វាន់ FA Cup ជុំទី ៥ កាលពីសប្តាហ៍មុនក្នុងជំនួប ផ្តួលក្រុមម្ចាស់ផ្ទះ Derby County ៣ទល់និង០ក៏គ្មានវត្តមានរូបគេចូលលេងផងដែរ ។

ប្រភព៖ Goal