លោក Jose Mourinho មិនរំពឹងថាក្លឹបនិងមានរុះរើក្រុមឡើងវិញជាលក្ខណៈទ្រង់ទ្រាយធំមួយនៅរដូវក្តៅនេះទេ ព្រោះអ្នកចាត់ការទូទៅក្រុម Tottenham ជឿជាក់ថាក្លឹបនេះនឹងវិលមករកភាពល្អប្រសើរឡើងវិញ នៅឆ្នាំក្រោយបន្ទាប់ពីកីឡាករសំខាន់ៗនិងជាសះស្បើយពីរបួសជាបន្តបន្ទាប់។

Spur បានធ្លាក់ចេញពីក្របខណ្ឌ Champion League ក្រោមថ្វីជើងក្លឹបអាឡឺម៉ង់ RB Leipzig កាលពីថ្ងៃអង្គារក្រោយបរាជ័យក្នុងលទ្ធផល ៣-០ នៅប្រទេសអាល្លឺម៉ង់បន្ទាប់ពីចាញ់ជើងទី ១ ១-០ នៅទឹកដីខ្លួនឯង វគ្គ១៦ក្រុមចុងក្រោយរបស់ពួកគេ។

Spurs កំពុងតស៊ូលេងខណៈកីឡាករសំខាន់ៗមានរបួសជាច្រើនដូចជា Harry Kane, Son Heung-min, Moussa Sissokho និង Steven Bergwijn ស្ថិតក្នុងចំណោមកីឡាករដែលមិនស្ថិតក្នុងបញ្ជីឈ្មោះប្រើប្រាស់។

ប្រភព៖​ Goal