ក្របខ័ណ្ឌ Premier League បានសម្រេចចិត្តពន្យារពេលការប្រកួតនៅថ្ងៃពុធរវាងក្រុមមេឃខៀវ Manchester City និង Arsenal ជុំវិញការភ័យខ្លាចនៃការរីករាលដាលជំងឺផ្លូវដង្ហើមកូរ៉ូណារឺ Covid ១៩។

យ៉ាងណាមិញការប្រកួត ត្រូវបានពន្យាពេល ដោយសារតែការប្តេជ្ញាចិត្តរៀងៗខ្លួននិងគឺជាការប្រកួតចុងក្រោយនៅទ្វីបអ៊ឺរ៉ុបដែលត្រូវបានរំខានដោយមេរោគដែលកំពុងធ្វើ អោយប្រជាជនទូទាំងពិភពលោកមានការព្រួយបារម្មណ៏នាពេលនេះ។

ការសម្រេចពន្យារពេលការប្រកួតនេះត្រូវបានធ្វើឡើងបន្ទាប់ពីបុគ្គលិកក្រុមកាំភ្លើងធំ Arsenal ដែលមានទំនាក់ទំនងជាមួយម្ចាស់ក្លឹប Olympiakos លោក Evangelos Marinakis ដែលត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានជំងឺកូរ៉ូណា ។

ប្រភព៖ Goal