Kylian Mbappe បានឆ្លងកាត់ការធ្វើតេស្ត៍រកជំងឺឆ្លងវីរុសកូរ៉ូណាប៉ុន្តែលទ្ធផលគឺ អវិជ្ជមានសម្រាប់កំពូលតារាឆ្នើម Paris Saint-Germain។ សមាជិកជ័យលាភី World Cup ២០១៨ សញ្ជាតិបារាំងរូបនេះត្រូវបានមជ្ឍដ្ឋានបាល់ទាត់មានការសង្ស័យ ក្រោយខកខានមកហ្វឹកហាត់រយៈពេលពីរថ្ងៃចុងក្រោយនិងយោងសម្តីរបស់គ្រូបង្វឹកThomas Tuchel បានប្រាប់ថា រូបគេមានជំងឺកាលពីថ្ងៃច័ន្ទ។

Mbappe ខ្សែប្រយុទ្ធវ័យ ២០ឆ្នាំរូបនេះ ជាកីឡាករបាល់ទាត់លេចធ្លោដំបូងគេដែលបានឆ្លងកាត់ការធ្វើតេស្ត៏លើមេរោគ Covid ១៩ ខណៈជំងឺដ៏កាចសាហាវនេះកំពុង រីករាលដាលពាសពេញពិភពលោកក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ។

PSG និងត្រូវទទួលក្រុម Dortmund នៅកីឡាដ្ឋានParc De Princess សម្រាប់ការប្រកួត ជើងទី២វគ្គ១៦ក្រុមChampion Leagueនៅថ្ងៃពុធនេះ ដោយការប្រកួត នេះមិនមានអ្នក គាំទ្រ ទេ ខណៈការប្រកួតជើងទី១នៅទឹកដីអាឡឺម៉ង់ Dortmund បានយកឈ្នះក្នុងលទ្ផផល២ទល់និង១។ រដូវកាលនេះMbappe រកបានគ្រាប់បាល់ស៊ុតបញ្ចូលទី៣២គ្រាប់គ្រប់ក្របខណ្ឌប្រកួត (១៨គ្រាប់នៅ Ligue១ និង ៦គ្រាប់នៅ Champion League)។

ប្រភព៖ Goal