លោក Jurgen Klopp បានធ្វើការរិះគន់ទៅលើការលេងផ្តោតតែលើការការពាររបស់ក្រុម Atletico Madrid ក្រោយពីក្រុមម្ចាស់ការពារជើងឯក Liverpool បានធ្លាក់ចេញពីក្របខ័ណ្ឌ Champions League កាលពីថ្ងៃពុធ។
ក្រុមរបស់លោក Klopp បានស្ថិតលើផ្លូវឆ្ពោះទៅកាន់វគ្គ៨ក្រុមចុងក្រោយ ក្រោយពីបាននាំមុខ ២-០ នៅនាទីបន្ថែមម១៥នាទី២ដង ក្នុងការប្រកួតវគ្គ១៦ក្រុមចុងក្រោយ ជើងទី២។
គ្រាប់បាល់ស៊ុតបញ្ចូលទីពីសំណាក់ខ្សែបម្រើ Georginio Wijnaldum និងខ្សែប្រយុទ្ធ Roberto Firmino បានជួយឲ្យក្រុម Liverpool នាំមុខទាំង២ជើង ២-១ នៅកីឡដ្ឋាន Anfield។ ប៉ុន្តែ ការធ្វេសប្រហែសរបស់អ្នកចាំទី Adrian របស់ក្រុម Liverpool បានបើកប្រឡោះឲ្យគូប្រកួត ខណៈដែលកីឡាករ Marcos Llorente បានស៊ុតបាល់បញ្ចូលទី២គ្រាប់ នៅមុនពេលខ្សែប្រយុទ្ធ Alvaro Morata បានបំពេញជ័យជម្នះទាំង២ជើង ក្នុងលទ្ធផល ៤-២ សម្រាប់ក្រុម Atletico។
វាជាលទ្ធផលដ៏ខកចិត្តមួយសម្រាប់លោកគ្រូបង្វឹក Klopp ដែលបានឃើញក្រុមរបស់លោកធ្វើការគ្រប់គ្រងស្ទើរតែទាំងស្រុងក្នុងការប្រកួតរយៈពេល៩០នាទីដំបូង ប៉ុន្តែ មិនអាចបង្កើតឱកាសឲ្យល្អគ្រប់គ្រាន់ក្នុងការឈ្នះការប្រកួតនេះ។
លោក Klopp មិនបានលាក់បាំងពីការខកចិត្តរបស់ខ្លួនទៅលើបច្ចេកទេសរៀបចំក្រុមរបស់លោក Diego Simeone គ្រូបង្វឹកនៃក្រុម Atletico ឡើយ ខណៈដែលគ្រូបង្វឹកនៃក្រុមភ្ញៀវរូបនេះ ផ្តោតតែលើការការពារ និងការវាយសម្រុករហ័ស។
លោក Klopp បានប្រាប់ទូរទស្សន៍ BT Sport ថា៖ «វាពិតជាលំបាកណាសក្នុងការលេងជាមួយនឹងក្រុមបែបនេះ។ ខ្ញុំមិនយល់ពីគុណភាពដែលពួកគេមានក្នុងកីឡាបាល់ទាត់ដែលពួកគេលេងឡើយ»៕
ប្រភពព័ត៌មាន៖ Channel News Asia