សហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុបរឺហៅកាត់ថា UEFA មិនបានទទួលសំណើរណាមួយពីប្រទេសជាម្ចាស់ផ្ទះដើម្បីពន្យាពេលសម្រាប់ការប្រកួតព្រឹត្តិការណ៏បាល់ទាត់ពានរង្វាន់ទ្វីបអឺរ៉ុបឆ្នាំ ២០២០នៅឡើយនោះទេ ខណៈពេលបច្ចុប្បន្នប្រទេសមួយចំនួននៅទ្វីបអឺរ៉ុប មានការប្រឈមនិងការរីករាលដាលយ៉ាងខ្លាំងនៃមេរោគកូរ៉ូណារឺ Covid ១៩ នោះ។

មានប្រទេសមួយចំនួនកំពុងត្រូវបានរំខានដោយមេរោគផ្លូវដង្ហើមដ៏កាចសាហាវនេះរួមមានបារាំង, អាឡឺម៉ង់, អេស្បាញ និង អ៊ីតាលីដែលកំពុង មានករណីឆ្លង និងមរណៈនាំមុខគេគួរព្រួយបារម្មណ៏។

ព្រឹត្តការណ៏រយៈពេល ៤ឆ្នាំម្តងនេះត្រូវធ្វើឡើងមានប្រទេសចំនួន ១២ធ្វើជាម្ចាស់ផ្ទះរួមមាន អ៊ីតាលី, អាហ្សេបៃហ្សង់, ដាណឺម៉ាក, អង់គ្លេស, អាឡឺម៉ង់, ហុងគ្រី, ហូឡង់, សាធារណរដ្ឋអៀកឡង់, រ៉ូម៉ានី, រុស្ស៊ី, ស្កត់ឡេន និង អេស្ប៉ាញ។

កាលបរិច្ឆេទចាប់ផ្តើមប្រកួតដំបូងគឺនៅទីក្រុងរ៉ូមប្រទេសអ៊ីតាលីនិងត្រូវធ្វើឡើងប្រសិនគ្មានការប្រែប្រួលទេនោះគឺចាប់ពីថ្ងៃទី១២មិថុនារហូតដល់ ១៣កក្កដា ២០២០(១ខែគត់)។

ប្រភព៖ Foxstarasia