Cristiano Ronaldo កំពុងបន្តស្នាក់នៅមាតុភូមិព័រទុយហ្គាល់ទិក្រុង Madeira ខណៈដែលរូបគេមិនទាន់បានវិលត្រលប់ទៅ កាន់ក្លឹប Juventus ដែលមានមូលដ្ឋានៅប្រទេសអ៊ីតាលីភាគខាងជើងទេបន្ទាប់ពីមិត្តរួមក្រុម Daniele Rugani បានធ្វើតេស្ត៍ទទួលលទ្ធផលវិជ្ជមានមេរោគផ្លូវដង្ហើមកូរ៉ូណាកាលពីយប់ថ្ងៃពុធ។
Ronaldo បានជិះយន្ដហោះត្រឡប់ទៅសម្រាកនៅទឹកដីកំនើតនិងមានគោលបំណងដើម្បីសួរសុខទុក្ខនិងមើលថែម្តាយម្ដាយផងដែរក្រោយពីលោកស្រី មានជំងឺដាច់សរសៃឈាមខួរក្បាល។
គួរបញ្ជាក់ថាទាំង Ronaldo និង Rugani បានស្នាក់នៅបន្ទប់ផ្លាស់សំលៀកបំពាក់រួមគ្នាកាលពីថ្ងៃអាទិត្យនៅពេលដែល Juventus បំបាក់ក្រុម Inter Milan ២:០ ដោយគ្មានអ្នកគាំទ្រនោះ។
បច្ចុប្បន្នសមាជិករួមក្រុម Juventus ដែលបានទាក់ទងជាមួយ Rugani តម្រូវអោយស្នាក់នៅបន្ទប់ដាច់ដោយឡែក។ ស្របពេលក្រុមសង្ឃឹមថាតួនាទីរបស់ខ្សែបម្រើ-ការពាររូបនេះត្រូវគ្រូបង្វឹកលោក Maurizio Sarri ដាក់ អ្នកផ្សេងជំនួសរូបគេជាបណ្តោះអាសន្នសិននៅពេលកម្មវិធីប្រកួតក្របខណ្ឌ SerieA បានពន្យាពេល ត្រូវចាប់ផ្តើមដំណើរការវិញ។
ប្រភព៖ Dailymail