សហព័ន្ធកីឡាបាល់ទាត់ទ្វីបអឺរ៉ុប ហៅកាត់ថា UEFA នឹងរៀបចំកិច្ចប្រជុំវីដេមួយជាមួយនឹងសហព័ន្ធកីឡាបាល់ទាត់ជាសមាជិកចំនួន៥៥ នៅទ្វីបអឺរ៉ុប បូករួមទាំងមន្ត្រីតំណាងឲ្យក្លិបផ្សេងៗ ក្របខ័ណ្ឌលីក និងកីឡាករ ដើម្បីពិភាក្សាទៅលើផលប៉ះពាល់របស់វីរុសកូរ៉ូណា ទៅលើកីឡាបាល់ទាត់ក្នុងតំបន់ ក្នុងនោះរាប់បញ្ចូលទាំងព្រឹត្តិការណ៍ Euro ឆ្នាំ២០២០។

មកទល់ពេលនេះ UEFA បានបដិសេធក្នុងការពិភាក្សាថា តើព្រឹត្តិការណ៍ Euro ឆ្នាំ២០២០ ដែលនឹងត្រូវរៀបចំឡើងក្នុងប្រទេសចំនួន១២ផ្សេងគ្នា ទូទាំងអឺរ៉ុបចាប់ពីថ្ងៃទី១២ ខែមិថុនា ដល់ទី១២ ខែកក្កដា នឹងត្រូវព្យួរ ឬជ្រើសទីតាំងជាថ្មី ឬយ៉ាងណា។ ការពិភាក្សាទាំងនោះ នឹងផ្តោតទៅលើការយុទ្ធនាការប្រកួតលីកក្នុងស្រុក និងអឺរ៉ុប ក្នុងនោះរាប់បញ្ចូលទាំងព្រឹត្តិការណ៍ Euro ឆ្នាំ២០២០ ផងដែរ។

កាលពីថ្ងៃព្រហស្បតិ៍ ក្របខ័ណ្ឌ La Liga របស់អេស្ប៉ាញ បានក្លាយជាយុទ្ធនាការក្របខ័ណ្ឌលីករបស់អឺរ៉ុបចុងក្រោយគេ ដែលត្រូវបានផ្អាកការប្រកួត ដោយសារតែការផ្ទុះនូវជំងឺកូរ៉ូណា។ UEFA បានបញ្ជាក់ថា កិច្ចប្រជុំនេះ នឹងប្រព្រឹត្តទៅនៅថ្ងៃអង្គារ ខណៈដែលពួកគេបានបញ្ជាក់ថា៖ «ការទាក់ទងបន្ថែមទៀត នឹងត្រូវធ្វើឡើង បន្ទាប់កិច្ចប្រជុំទាំងនោះ»៕

ប្រភពព័ត៌មាន៖ Channel News Asia