ខណៈដែលកីឡាករស្ទើរតែទាំងអស់នៃក្រុម PSG បានបញ្ចេញកាយវិការនិងធ្វើត្រាប់តាមកាយវិការអបអរគ្រាប់បាល់ស៊ុតបញ្ចូលទីរបស់ Erling Haaland កាលពីថ្ងៃពុធនេះ មានតែខ្សែប្រយុទ្ធ Edinson Cavani មិនត្រូវបានគេមើលឃើញថាមានវត្តមានក្នុងសកម្មភាពដែលមជ្ឈដ្ឋានបាល់ទាត់គិតថាមិនគួរគប្បីនេះ។
ខ្សែប្រយុទ្ធអន្តរជាតិប្រេស៊ីល Neymar ជាមនុស្សដំបូងគេដែលបានធ្វើត្រាប់តាមខ្សែប្រយុទ្ធន័រវេ បន្ទាប់ពីរកគ្រាប់បាល់បានក្នុងជ័យជម្នះ ២-០ នៃការប្រកួតដណ្តើមពានរង្វាន់ Champions League វគ្គ ១៦ក្រុមជើងទី២ លើក្រុម Borussia Dortmund នៅឯទីលាន Parc des Princes។
មិនគ្រប់គ្រាន់ទេកីឡាករក្នុងក្រុមក៏បានចូលរួមចំណែកធ្វើតម្រាប់តាមអតីតខ្សែប្រយុទ្ធក្រុម Barcelona រូបនេះផងដែររូបមានកីឡាករឆ្នើម Kylian Mbappe បានបង្ហោះវីដេអូរបស់ខ្លួននិងមិត្តរួមក្រុមផ្សេងទៀតបន្តធ្វើត្រាប់តាម Neymar នៅក្នុងបន្ទប់ផ្លាស់សំលៀកបំពាក់បន្ថែមទៀត ហើយរាល់សកម្មភាពទាំងអស់គឺពុំមានវត្តមានខ្សែប្រយុទ្ធអន្តរជាតិអ៊ុយរូហ្គាយចូលរួមទេ។
ប្រភព៖ Sportbible