ក្លិប Valencia បានប្រកាសកាលពីថ្ងៃអាទិត្យថា មនុស្ស៥នាក់ក្នុងចំណោមកីឡាករ និងបុគ្គលិកទាំងងស់របស់ក្លិប បានត្រួតពិនិត្យឃើញជាវិជ្ជមានទៅលើមេរោគកូរ៉ូណា ក្នុងនោះរាប់បញ្ចូលទាំងខ្សែការពារអាហ្សង់ទីន Ezequiel Garay ផងដែរ។

ក្លិប Valencia បានបញ្ជាក់ថា កីឡាករទាំងឆ្លងរោគទាំងងស់ «បច្ចុប្បន្នកំពុងតែស្នាក់នៅផ្ទះរបស់ពួកគេ ដោយមានសុខភាពល្អ និងស្តាប់តាមវិធានការនៅឲ្យដាច់ដោយឡែកពីគេ»។ Garay ដែលនឹងត្រូវអវត្តមានរហូតដល់បញ្ចប់រដូវកាលដោយសារតែរបួសជង្គង់នោះ បានក្លាយជាកីឡាករដំបូងគេក្នុងក្របខ័ណ្ឌ La Liga ដែលត្រូវបានពិនិត្យឃើញជាវិជ្ជមានកាលពីព្រឹកថ្ងៃអាទិត្យ។

Garay បានសរសេរនៅលើបណ្តាញសង្គមថា៖ «ពិតណាស់ ខ្ញុំបានជួបបញ្ហានៅក្នុងឆ្នាំ២០២០នេះ។ ខ្ញុំបានពិនិត្យឃើញជាវិជ្ជមានទៅលើវីរុសកូរ៉ូណា ខ្ញុំមានសុខភាពធម្មតា និងកំពុងតែស្តាប់ការណែនាំរបស់អាជ្ញាធរសុខាភិបាលនៅពេលនេះ ក្នុងស្ថានភាពនៅដាច់ដោយឡែកពីគេ»។ Valencia បានប្រកាសពីករណីឆ្លងបន្ថែមភ្លាមៗ ក្រោយពីការប្រកាសរបស់ Garay។

ក្លិបបានឲ្យដឹងថា៖ «Valencia CF សូមប្រកាសថា ករណីវិជ្ជមានលើមេរោគកូវីដ-១៩ ចំនួន៥ទៀតត្រូវបានរកឃើញ ក្នុងចំណោមបុគ្គលិក និងកីឡាករនៃក្រុមឈុតធំ។ មនុស្សទាំងអស់នេះបច្ចុប្បន្នកំពុងតែស្នាក់នៅផ្ទះរបស់ខ្លួន ដោយមានសុខភាពល្អ និងគោរពតាមវិធានការនៅដាច់ដោយឡែកពីគេ»៕

ប្រភពព័ត៌មាន៖ Channel News Asia