Bruno Fernandes របស់ក្រុមបិសាចក្រហម Manchester United បានក្លាយជាកីឡាករអន្តរជាតិ ព័រទុយហ្កាល់ចុងក្រោយបង្អស់ដែលកំពុងនៅក្នុងលីគកំពូលអង់គ្លេស ខណៈក្របខណ្ឌនេះធ្លាប់មានកីឡាករ៥រូបមកហើយដែលធ្លាប់ បានបង្ហាញទម្រង់លេងលេចធ្លោកំលុងពេលជិត២ទស្សវត្សចុងក្រោយនេះ។

១.Paulo Ferreira

ខ្សែការពារស្តាំបច្ចុប្បន្នមានវ័យ៤១ឆ្នាំរូបនេះបានផ្ទេរពីក្លឹបPorto មកកាន់ក្លឹបតោខៀវChelsea កាលពីឆ្នាំ២០០៤ជាមួយមិត្តរួមជាតិ Ricardo Cavalho ។រយៈពេល៨រដូវកាលFerreira ចូលលេងបាន១៤១ប្រកួត និងជួយChelsea លើកពានPremier League ៣ដង ព្រមទាំងChampion League ១ដង។

២.Bernado Silva

ខ្សែបម្រើឆ្នើមរូបនេះត្រូវបានគ្រូបង្វឹកលោកPep Guardiola នាំយកពីក្លឹបMonaco នៅលីកកំពូលបារាំងក្នុងឆ្នាំ២០១៧ ក្នុងតម្លៃ៤៣,៥លានផោន។កីឡាករអាចប្រើជំនាញជើងឆ្វេងនិងស្តាំរូបវ័យ២៥ឆ្នាំរូបនេះបានជួយក្លឹបមេឃខៀវ ឈ្នះពានPremier league ២ដង និង League Cup ៣ឆ្នាំចុងក្រោយជាប់ៗគ្នាតែម្តង។

៣.Nani

អតីតខ្សែបម្រើស្លាបដ៏ល្បីល្បាញក្នុងចំណោមកីឡាករ Man.Utd រួមជាមួយមិត្តរួមជាតិដ៏ល្បីល្បាញគឺ Cristiano Ronaldo ។ក្រោយបង្ហាញខ្លួនបាន២៣០ប្រកួតរយៈពេល៨រដូវកាល Nani បានជួយក្លឹបលើកពាន Premier League ៤ដង និង Champion League ១ដង។

៤.Ricardo Carvalho

កំពូលខ្សែការពារកណ្តាលដែលបានបង្ហាញទម្រង់លេងលេចធ្លោបំផុត ក្រោយព្រឹត្តការណ៏យូរ៉ូ២០០៤ បានផ្ទេរពីក្លឹបPorto មកChelsea នាពេលនោះក្នុងតម្លៃ២០លានផោន។ Carvalho បង្ហាញខ្លួនបាន១៣៥ប្រកួត រយៈពេល៦រដូវកាលជួយក្លឹបឈ្នះពានPremier League ៣ដង មុនផ្ទេរទៅReal Madrid នៅឆ្នាំ២០១០។

៥.Cristiano Ronaldo
វីរបុរសក្រុមMan.Utd និងជាខ្សែប្រយុទ្ធស្លាបរបស់ក្រុមJuventusនាពេលបច្ចុប្បន្នបានផ្ទេរមកកាន់ទឹកដីOld Traffordពីក្លឹប Sporting Lisbon នៅឆ្នាំ២០០៣ ។រកបានគ្រាប់បាល់ ស៊ុតបញ្ចូលទី៨៤គ្រាប់និង Assist ៤៥ដង ជួយក្លឹបលើកពានPremier league ៣ដង និង Champion league ១ដង មុនពេលផ្ទេរទៅReal Madrid នៅឆ្នាំ២០០៩។

ប្រភព៖ Sportskeeda