មានកីឡាករឆ្នើមមួយចំនួននៅលីកកំពូលទ្វីបអឺរ៉ុបដែលទទួលបានជោគជ័យលើកពានលីកក្នុងប្រទេស និង ការប្រកួតពានធំៗដទៃទៀតក៏ប៉ុន្តែមានកីឡាករតែម្នាកគត់គឺ Cristiano Ronaldo ដែលបានឈ្នះលីគកំពូល ទាំង ៣ ក្របខណ្ឌប្រទេសផ្សេងៗគ្នាមានន័យថានៅPremier League,La Liga និង SerieA។
កំពូលខ្សែប្រយុទ្ធស្លាបអន្តរជាតិព័រទុយហ្គាល់ Ronaldo ធ្លាប់ឈ្នះ Premier League ៣ ដងជាមួយ Man.United នៅរដូវកាល(២០១៦-២០១៧,២០១៧-២០១៨,២០១៨-២០១៩) និងក្របខណ្ឌ La Liga ២ ដងនៅរដូវកាល(២០១១-២០១២,២០១៦-២០១៧) ព្រមទាំងនៅលីកកំពូលអ៊ីតាលី Serie A មួយដងនារដូវកាល២០១៨-២០១៩ ។
ប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់វ័យ៣៥ឆ្នាំរូបនេះរកបានគ្រាប់បាល់បញ្ចូលទីសរុប ៩០៨ គ្រាប់ហើយគិតត្រឹមថ្ងៃទី១៧មិនា ២០១៩នៅគ្រប់ក្របខណ្ឌប្រកួតសម្រាប់ក្លឹបនិងជម្រើសជាតិនិងមានកំនត់ត្រាចូលលេងបាន ១០០០ប្រកួតហើយនាពេលកន្លងមក។
បច្ចុប្បន្នRonaldo កំពុងស្ថិតនៅក្នុង រដូវកាលទី២ជាមួយក្លឹបJuventus ដែលកំពុងឈរកំពូលតារាងនាំមុខគូប្រជែង Lazio ១ ពិន្ទុ ខណៈក្របខណ្ឌ SerieAបានផ្អាកដោយសារតែការឆ្លងនៃមេរោគCovid-១៩វីរុសនេះ។