Bruno Fernandes បានបង្ហើបប្រាប់ពីអត្ថន័យមួយឃ្លាពេលជំនួបលើកដំបូងរបស់ខ្លួនជាមួយនិមិត្តរូបក្នុងចិត្ត( idol) ពីរៀមច្បងក្លឹប Man.Utd និងក្រុមជម្រើសជាតិគឺ Cristiano Ronaldo ដែលធ្លាប់បាននិយាយលើកទឹកចិត្តដល់រូបគេពេលជួបគ្នាលើកដំបូងបំផុត។
Fernandes បានក្លាយជាសមាជិកថ្មីដែលបានផ្លាស់មកទឹកដី Old Trafford Man Utd កាលពីខែមករាបានហ្វឹកហាត់ជាទៀងទាត់ជាមួយ Ronaldo តារាឆ្នើមក្លឹប Juventus និងជាមួយក្រុមជម្រើសជាតិព័រទុយហ្កាល់ហើយរូបគេ មានការភ្ញាក់ផ្អើលដែលវីរបុរសក្រុមអធិរាជស Real Madrid បាននិយាយពាក្យមួយឃ្លា អំឡុងពេលហ្វឹកហាត់ហ្វឹកហាត់ពេលបំពេញកាតព្វកិច្ចអោយព័រទុយហ្គាល់លើឆាកអន្តរជាតិ។
Fernandes បានប្រាប់ Cronache Di Spogliatoio ថា: គាត់បានទទួលស្វាគមន៏ខ្ញុំ ភ្លាមៗនៅក្នុងក្រុមជម្រើសជាតិ។ យើងជាយុវជនជំនាន់ក្រោយហើយមើលទៅគាត់ដូចជានិមិត្តរូប។ វាមានសារៈសំខាន់ខ្លាំងណាស់នៅថ្ងៃដំបូងនៃការចាប់ផ្តើមហ្វឹកហាត់។ គាត់បានមករកខ្ញុំដោយនិយាយថា អ្នកធ្វើបានល្អនៅក្នុងក្លឹបSporting ដូច្នេះសូមរក្សាទម្រង់លេងនេះអោយល្អ បន្ថែមទៀតសម្រាប់ក្រុមជម្រើសជាតិ។