ក្លិបស្ថិតក្នុងក្របខ័ណ្ឌ Premier League របស់អង់គ្លេស នឹងរៀបចំសន្និសីទតាមវីដេអូមួយ នៅថ្ងៃព្រហស្បតិ៍នេះ ខណៈដែលពួកគេចាប់ផ្តើមស្វែងរកដំណោះស្រាយដើម្បីបំពេញរដូវកាលតែត្រូវបានផ្អាករបស់ខ្លួន និងទប់ស្កាត់ការខាតបង់ផ្នែកហិរញ្ញវត្ថុ ដែឡត្រូវបានបង្ករឡើងដោយវីរុសកូរ៉ូណា។
ស្របពេលដែលក្លិបមួយចំនួនកំពុងតែជំរុញឲ្យមានការវិលទៅប្រកួតវិញឲ្យបានឆាប់ ហើយការប្រកួតផ្សេងៗនឹងត្រូវលេងដោយគ្មានអ្នកគាំទ្រ មានការពិភាក្សាគ្នាជាច្រើនទៅលើការកាត់រដូវកាលនេះឲ្យខ្លីជាងមុន ឬប្រកាសថា «ទុកជាមោឃៈ ឬគ្មានសុពលភាព»។ ប៉ុន្តែ ទោះបីជាយ៉ាងណា ក៏មានមតិគាំទ្រឲ្យបញ្ចប់រដូវកាលនេះទាំងស្រុងផងដែរ។ ប្រភពឧស្សាហកម្មកីឡាបាល់ទាត់មួយ បានឲ្យដឹងថា៖«ពួកគេចង់ឲ្យការប្រកួតត្រូវរៀបចំលើង ប្រសិនបើនោះគឺជារឿងអាចទៅរួច»។
កាលពីសប្តហ៍មុន រាល់ការប្រកួតក្របខ័ណ្ឌកំពូលទាំងអស់នៅប្រទេសអាល្លឺម៉ង់ ក្នុងនោះរាប់បញ្ចូលទាំង Premier League, Football League (EFL) និង Women’s Super League (WSL) សុទ្ធសឹងត្រូវបានព្យួរ រហូតដល់ថ្ងៃទី៤ ខែមេសា។ ស្របពេលដែលការប្រកួតសម្រាប់ក្រុមគ្មានលីក ក្រុមយុវជន និងក្រុមស្ម័គ្រ ក៏ត្រូវបានផ្អាកដែរនោះ កីឡាទាំងអស់របស់អង់គ្លេស ពេលនេះ ត្រូវបានបិទទាំងស្រុង៕
ប្រភពព័ត៌មាន៖ Channel News Asia