លោក Mikel Arteta កំពុងតែស្ថិតលើផ្លូវឆ្ពោះទៅកាន់ការជាសះស្បើយពីជំងឺ ក្រោយពីត្រូវបានពិនិត្យឃើញជាវិជ្ជមានទៅលើវីរុសកូរ៉ូណា កាលពី១សប្តាហ៍មុន ហើយកន្លែងហ្វឹកហាត់របស់ក្លិប Arsenal បានបើកឲ្យដំណើរការឡើងវិញ ដើម្បីមើលថែទាំជារៀងរាល់ថ្ងៃ បន្ទាប់ពីបិទមិនដំណើរការ។
បុគ្គលិក និងកីឡាកររបស់ Arsenal ប្រមាណជា១០០នាក់ ក្នុងនោះរាប់បញ្ចូលទាំងក្រុមឈុតធំ និងក្រុមគ្រូបង្វឹកដែរនោះ បាននៅដាច់ដោយឡែកពីគេ ចាប់តាំងពីលោក Arteta បានពិនិត្យឃើញជាវិជ្ជមាន។ ពួកគេនឹងត្រូវវិលទៅហ្វឹកហាត់វិញនៅថ្ងៃអង្គារសប្តាហ៍ក្រោយ ប៉ុន្តែ ហាក់ដូចជាមិនទាន់ច្បាស់លាស់នៅឡើយទេ ដោយសារតែក្របខ័ណ្ឌ Premier League នឹងមិនចាប់ផ្តើមប្រកួតឡើងវិញឡើយ នៅមុនថ្ងៃទី៣០ ខែមេសា។
ក្លិប Arsenal បានឲ្យដឹងក្នុងសេចក្តីប្រកាសមួយថា៖ «យើងពិតជារីករាយណាស់ក្នុងការនិយាយថា Mikel កំពុងតែមានអារម្មណ៍ល្អប្រសើរជាងមុនហើយ។ លោកកំពុងតែស្ថិតក្នុងស្មារតីដ៏ល្អ ដោយបានធ្វើផែនការមួយចំនួនជាមួយនឹងគ្រូបង្វឹកនានា និងបាននិយាយជាមួយនឹងកីឡាករជាទៀងទាត់»៕
ប្រភពព័ត៌មាន៖ The Guardian