ដើម្បីជៀសវាងការធ្វើដំណើរដែលគ្មានការចាំបាច់ ក៏ដូចជារក្សាទំនាក់ទំនងលើបណ្តាញសង្គម ក្លិប Bayern Munich បានបង្កើតវគ្គហ្វឹកហាត់តាមអនឡាញ ដែលអាចឲ្យកីឡាករធ្វើការហ្វឹកហាត់រួមគ្នាតាមរយៈការអនុវត្តលំហាត់ប្រាណនានាដែលត្រូវបានផ្សាយផ្ទាល់ពីទីស្នាក់កណ្តាលរបស់ក្លិប។

លោក Hansi Flick គ្រូបង្វឹករបស់ក្លិប Bayern បានប្រាប់គេហទំព័ររបស់ក្លិបថា៖«យើងនឹងព្យាយាមដោះស្រាយស្រានភាពនេះតាមមធ្យោបាយជាវិជ្ជមាន។ កាលពីថ្ងៃម្សិលមិញ (ថ្ងៃពុធ) នៅម៉ោង១១ព្រឹក យើងបានធ្វើការហ្វឹកហាត់តាមអនឡាញជាលើកដំបូងរបស់យើង ខណៈដែលក្រុមទាំងអស់ត្រូវបានបង្វឹកពីចម្ងាយ។ គ្រប់គ្នាមានការលើកទឹកចិត្តខ្ពស់ ហើយគ្រប់គ្នាធ្វើបានយ៉ាងល្អ»។

រដ្ឋនៅតំបន់ Bavaria មិនទាន់បានចេញនូវការនាំឲ្យមានការចាត់វិធានការផ្សេងៗឡើយ ប៉ុន្តែ ថ្នាក់ដឹកនាំរបស់ក្លិប Bayern របស់ក្របខ័ណ្ឌ Bundesliga បានសម្រេចចិត្តរក្សាឲ្យកីឡាកររបស់ខ្លួនស្នាក់នៅផ្ទះ ក្នុងគោលបំណងគោរពតាមការណែនាំរបស់អាជ្ញាធរសុខាភិបាល។

លោក Holger Broich គ្រូបង្វឹកផ្នែកលំហាត់ប្រាណលើរាងកាយរបស់ក្លិប បានឲ្យដឹងថា៖ «កីឡាករទាំងអស់ត្រូវបានផ្តល់ឲ្យនូវនាឡិកាកត់ត្រាការហ្វឹកហាត់។ នោះមានន័យថា យើងមានរាល់ទិន្នន័យដែលពាក់ព័ន្ធទាំងអស់របស់កីឡាករនីមួយ ដូចជាចង្វាក់បេះដូង នៅលើអេក្រក់តាមដានរបស់យើង»៕

ប្រភពព័ត៌មាន៖ Channel News Asia